រឿងអានន្ទសេដ្ឋី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធអានន្ទសេដ្ឋី ត្រាស់ព្រះធម្មទេសនានេះថា បុត្តា មត្ថិ ធនមត្ថិ ជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី សេដ្ឋីឈ្មោះអានន្ទ មានសម្បត្តិប្រមាណ ៨០ កោដិ ជាបុគ្គលកំណាញ់ច្រើន អានន្ទសេដ្ឋីនោះ ឲ្យញាតិប្រជុំគ្នារៀង រាល់កន្លះខែហើយ ទូន្មានកូនរបស់ខ្លួនឈ្មោះមូលសិរី ក្នុងបីពេលយ៉ាងនេះថា អ្នកកុំធ្វើសេចក្តីសម្គាល់ថា ទ្រព្យ ៤០ កោដិនេះច្រើន អ្នកមិនគួរឲ្យទ្រព្យ ដែលមាន គួរញ៉ាំងទ្រព្យថ្មីឲ្យកើតឡើង ព្រោះកាលបុគ្គលធ្វើកហាបណៈ មួយឲ្យវិនាសទៅ ទ្រព្យ រមែងអស់ដូចគ្នា ព្រោះហេតុនោះ បុគ្គលអ្នកឈ្លាស គប្បីឃើញការអស់នៃថ្នាំ សម្រាប់បន្តក់ភ្នែក ការចម្រើននៃដំបូកកណ្តៀរទាំងឡាយ និងការប្រមូលមកនៃឃ្មុំ ទាំងឡាយ គប្បីនៅគ្រប់គ្រងផ្ទះ ។ សម័យដទៃមកទៀត អានន្ទសេដ្ឋីនោះមិនបានប្រាប់កំណប់ទ្រព្យធំ ៥ កន្លែងរបស់ខ្លួនដល់កូន អាស្រ័យទ្រព្យ មានការសៅហ្មងព្រោះមន្ទិល គឺ សេចក្តីកំណាញ់ ធ្វើកាលកិរិយាហើយ បដិសន្ធិក្នុងផ្ទៃរបស់ស្រីចណ្ឌាល ម្នាក់ ក្នុងពួកចណ្ឌាលមួយពាន់ត្រកូល ដែលនៅអាស្រ័យក្នុងស្រុក ជិតទ្វារ នគរមួយកន្លែងនៃនគរនោះឯង ។ ព្រះរាជាទ្រង់ជ្រាបការធ្វើកាលកិរិយារបស់ អានន្ទសេដ្ឋីហើយ បញ្ជាឲ្យហៅមូលសិរីដែលជាកូនរបស់គាត់មក ទ្រង់ តែងតាំងក្នុងតំណែងសេដ្ឋី ។ ត្រកូលនៃមនុស្សចណ្ឌាលមួយពាន់នោះ ធ្វើការងារស៊ីឈ្នួលមួយពួកន ោះឯងរស់នៅ ចាប់តាំងពីបដិសន្ធិរបស់ទារកនោះ មិនបានឈ្នួល ទាំងមិន បានសូម្បីដុំបាយ ច្រើនជាងអាហារដែលល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ។ ជនទាំងនោះពោលថា ឥឡូវនេះ យើងទាំងឡាយធ្វើការងារ មិនបានអាហារ ត្រឹមតែដុំបាយ ស្រីកាឡកិណី