រឿងភិក្ខុអ្ថកក្រុងបាវា

ក្បាលទី 33 · ទំព័រ 254

រឿង ភិក្ខុអ្នកក្រុងបវា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកក្រុងបាវា ប្រមាណ ៣០ រូប ត្រាស់ព្រះធម្មទេសនានេះថា មុហុត្តម្បិ ចេ វិញ្ញូ ជាដើម ។ សេចក្តីពិស្តារថា ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងធម៌គ្រាដំបូងក្នុងព្រៃ ចម្ការកប្បាសដល់សម្លាញ់ ៣០ នាក់នោះ ដែលស្វែងរកស្រី ។ ក្នុងកាល នោះសម្លាញ់ទាំងអស់ដល់នូវភាពជាឯហិភិក្ខុ ជាអ្នកទ្រទ្រង់បាត្រ និងចីវរ ដែលសម្រេចដោយឫទ្ធិ សមាទានធុតង្គ ១៣ ប្រព្រឹត្តកន្លងទៅនៃកាលយូរ ចូលទៅគាល់ព្រះសាស្តាទៀត ស្តាប់អនមតគ្គធម្មទេសនា សម្រេចអរហត្ត លើអាសនៈនោះឯង ។ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា គួរអស្ចារ្យហ្ន៎ ភិក្ខុទាំងនេះដឹង ច្បាស់នូវធម៌ឆាប់រួសរាន់នោះឯង ។ ព្រះសាស្តា ទ្រង់ស្តាប់កថានោះហើយត្រ ាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងឥឡូវនេះបុណ្ណោះ សូម្បីក្នុងកាល មុន ភិក្ខុទាំងនេះជាអ្នកលេង ជាសម្លាញ់នឹងគ្នាប្រមាណ ៣០ នាក់ ស្តាប់ធម្មទេសនារបស់ជ្រូក ឈ្មោះមហាតុណ្ឌិលៈ ក្នុងតុណ្ឌិលជាតក ដឹងច្បាស់នូវធម៌ បានឆាប់រួសរាន់នោះឯង សមាទានសីល ៥ ហើយ ព្រោះឧបនិស្ស័យនោះ ឯង ទើបបុគ្គលទាំងនោះសម្រេចអរហត្ត លើអាសនៈដែលខ្លួនអង្គុយហើយ នោះឯង ក្នុងកាលឥឡូវនេះ ដូច្នេះហើយ កាលទ្រង់សម្តែងធម៌ ទើបត្រាស់ គាថានេះថា មុហុត្តម្បិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបសតិ ខិប្បំ ធម្មំ វិជានាតិ ជិវ្ហា សូបរសំ យថា ។ វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ សូម្បីតែមួយ រំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូច អណ្តាតដឹងនូវរសសម្ល ។ សេចក្តីអធិប្បាយ គប្បីជ្រាបអត្ថនៃព្រះគាថានេះថា បើវិញ្ញូជន គឺបុរសដែលជាបណ្ឌិត ចូលទៅអង្គុយជិតបណ្ឌិតដទៃ ស