រឿងសុប្បពុទ្ធកុដ្ឋិ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុរសរោគឃ្លង់ ឈ្មោះសុប្បពុទ្ធ ត្រាស់ព្រះធម្មទេសនានេះថា ចរន្តិ ពាលា ទុម្មេធា ជាដើម ។ រឿងសុប្បពុទ្ធនេះ មកហើយក្នុងគម្ពីរឧទាននោះឯង ។ ក្នុងកាលនោះ សុប្បពុទ្ធកុដ្ឋិ អង្គុយខាងចុងបរិស័ទ ស្តាប់ធម្មទេសនារបស់ព្រះដ៏មានព្រះភាគ ហើយសម្រេចសោតាបត្តិផល ប្រាថ្នានឹងក្រាបទូលគុណដែលខ្លួនបានហើយ ដល់ព្រះសាស្តា តែមិនអាចឈមចុះក្នុងកណ្តាលបរិស័ទ បានទៅកាន់វិហារ ក្នុងកាលមហាជនថ្វាយបង្គំព្រះសាស្តាត្រឡប់ទៅហើយ ។ ខណៈនោះ សក្កទេវរាជជ្រាបថាសុប្បពុទ្ធកុដ្ឋិនេះ ប្រាថ្នាដើម្បីនឹងធ្វើគុណ ដែលខ្លួនបានក្នុងសាសនារបស់ព្រះសាស្តាឲ្យប្រាកដ ទ្រង់ព្រះតម្រិះថា អាត្មាអញ នឹងសាកល្បងសុប្បពុទ្ធកុដ្ឋិនោះ យាងទៅឈរក្នុងអាកាសហើយ បាន ត្រាស់ពាក្យនេះថា សុប្បពុទ្ធ អ្នកជាមនុស្សក្រីក្រ ជាមនុស្សទុគ៌ត ខ្ញុំនឹងឲ្យ ទ្រព្យរាប់មិនអស់ដល់អ្នក អ្នកចូលពោលថា ព្រះពុទ្ធមិនមែនព្រះពុទ្ធ ព្រះធម៌ មិនមែនព្រះធម៌ ព្រះសង្ឃមិនមែនព្រះសង្ឃ ខ្ញុំមិនដល់នូវព្រះពុទ្ធ ខ្ញុំមិនដល់ នូវព្រះធម៌ ខ្ញុំមិនដល់នូវព្រះសង្ឃ ។ លំដាប់នោះ សុប្បពុទ្ធកុដ្ឋិនោះពោល នឹងសក្កទេវរាជនោះថា អ្នកជានរណា សក្កទេវរាជពោលថា ខ្ញុំជាសក្កទេវរាជ សុប្បពុទ្ធកុដ្ឋិពោលថា អ្នកជាបុគ្គលអន្ធពាលមិនខ្មាស អ្នកជាបុគ្គលមិនសម គួរពោលជាមួយខ្ញុំ អ្នកពោលនឹងខ្ញុំថា ជាមនុស្សក្រីក្រី ជាមនុស្សទុគ៌ត ជា