រឿងជមុកាជីវក

ក្បាលទី 33 · ទំព័រ 278

រឿង ជម្ពុកាជីវក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធជម្ពុកាជីវក ត្រាស់ ព្រះធម្មទេសនានេះថា មាសេ មាសេ កុសគ្គេន ជាដើម ។ បានឮថា ក្នុងអតីតកាល ក្នុងកាលព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ កុដុម្ពិកៈម្នាក់ សាងវិហារប្រគេនដល់ភិក្ខុមួយរូបហើយ ទំនុកបម្រុងព្រះថេរៈ នៅក្នុងវិហារនោះដោយបច្ច័យ ៤ ព្រះថេរៈឆាន់ក្នុងផ្ទះរបស់កុដុម្ពិកៈនោះ ជានិច្ច ។ កាលនោះ ភិក្ខុខីណាស្រពមួយរូប ត្រាច់បិណ្ឌបាតក្នុងពេលថ្ងៃ ដល់ទ្វារផ្ទះរបស់កុដុម្ពិកៈនោះៗ ឃើញព្រះខីណាស្រពនោះហើយ ជ្រះថ្លាក្នុង ឥរិយាបថរបស់លោក និមន្តឲ្យចូលទៅកាន់ផ្ទះអង្គាសដោយភោជនដ៏ប្រណីត ប្រគេនសំពត់សាដកផ្ទាំងធំដោយពិតថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ ជ្រលក់សំពត់សាដកនេះស្លៀកដណ្តប់ចុះ ដូច្នេះហើយ ប្រាប់ថា បពិត្រលោក ម្ចាស់ សក់របស់លោកម្ចាស់វែង ខ្ញុំនឹងនាំជាងកោរកាត់មក ដើម្បីប្រយោជន៍ ដល់ការកោរសក់របស់លោកម្ចាស់ និងរៀបចំគ្រែដើម្បីប្រយោជន៍ដល់ការ សិង កុលុបកភិក្ខុដែលឆាន់ក្នុងផ្ទះជានិច្ច ឃើញសក្ការៈនោះរបស់ព្រះខីណាស្រពនោះ មិនអាចញ៉ាំងចិត្តឲ្យជ្រះថ្លាបាន គិតថា កុដុម្ពិកៈនេះធ្វើសក្ការៈ បែបនេះ ដល់ភិក្ខុដែលខ្លួនឃើញហើយមួយរំពេច តែមិនធ្វើដល់អញដែល ឆាន់ក្នុងផ្ទះជានិច្ច ដូច្នេះហើយ បានទៅកាន់វិហារ ។ សូម្បីភិក្ខុខីណាស្រព ទៅជាមួយនឹងភិក្ខុនោះឯង ជ្រលក់សំពត់សាដកដែលកុដុម្ពិកៈប្រគេន ស្លៀក ដណ្តប់ហើយ សូម្បីកុដុម្ពិកៈនាំជាងកោរកាត់ ទៅឲ្យកោរសក់របស់ព្រះថេរៈ ឲ្យមនុស្សលាតគ្រែហើយ ពិតថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់សិង លើគ្រែនេះឯង និមន្តព្រះថេរៈទាំងពីររូប ដើម្បីឆាន់ក្នុងថ្ងៃស្អែក ក៏ចៀស ចេញទៅ ភិក្ខ