រឿងអហិេប្រត
ហើយ រង្កៀសត្រកូល ឬភត្តហើយមិនបរិភោគ ។ ព្រះសាស្តា ត្រាស់អធិប្បាយដូច្នេះថា ផលនៃចំណែកនីមួយៗ ចាក ចំណែកទី ១៦ ដែលធ្វើផលនៃចេតនារបស់បុគ្គល ដែលមានធម៌រាប់បានហើយ នោះឲ្យជា ១៦ ចំណែកហើយ ធ្វើចំណែកនីមួយៗ អំពីចំណែក ១៦ នោះឲ្យ ជា ១៦ ចំណែកទៀត គង់ច្រើនជាងការប្រព្រឹត្តតបៈរបស់ជនពាលនោះ ។ ក្នុងកាលចប់ទេសនា ធម្មាភិសម័យ ក៏បានមានដល់សត្វ ៨៤០០០ ហើយដូច្នេះឯង ។ រឿង ជម្ពុកាជីវក ចប់ ៥ រឿង អហិប្រេត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធអហិប្រេត ១ ត្រាស់ព្រះគាថានេះថា ន ហិ បបំ កតំ កម្មំ ជាដើម ។ សេចក្តីពិស្តារថា ក្នុងថ្ងៃមួយ ព្រះលក្ខណត្ថេរក្នុងចំណោមជដិលទាំង មួយពាន់ និងព្រះមហាមោគ្គល្លានត្ថេរ ចុះអំពីភ្នំគិជ្ឈកូដដោយគិតថា អាត្មាអញ នឹងបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ។ បណ្តាព្រះថេរៈពីររូបនោះ ព្រះមហាមោគ្គល្លាន ឃើញអហិប្រេតមួយ ទើបធ្វើការញញឹមឲ្យប្រាកដ កាលនោះ ព្រះលក្ខណត្ថេរ សួរហេតុ អាវុសោ ព្រោះហេតុអ្វី ទើបលោកធ្វើការញញឹមឲ្យប្រាកដ ព្រះ ថេរៈក៏ឆ្លើយថា អាវុសោនេះ មិនមែនកាលដើម្បីវិសជ្ជនាបញ្ញានេះ លោក ម្ចាស់គប្បីសួរខ្ញុំក្នុងសម្នាក់ព្រះដ៏មានព្រះភាគចុះ ។ កាលព្រះថេរៈទាំងពីរ នោះ ត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ អង្គុយហើយ ព្រះលក្ខណត្ថេរសួរថា អាវុសោមោគ្គល្លាន លោកចុះអំពីភ្នំ គិជ្ឈកូដ ធ្វើការញញឹមឲ្យប្រាកដ ខ្ញុំសួរដល់ហេតុនៃការញញឹមបានពោលថា លោកគប្បីសួរខ្ញុំក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ឥឡូវនេះ សូមលោកម្ចាស់ ប្រាប់ហេតុនោះចុះ ។