រឿងសដ្ឋិកូដេប្រត
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសដ្ឋិកូដប្រេតត្រា ស់ព្រះធម្មទេសនានេះថា យាវទេវ អនត្ថាយ ជាដើម ។ សេចក្តីពិស្តារថា ព្រះមហាមោគ្គល្លានត្ថេរចុះអំពីភ្នំគិជ្ឈកូដ មួយអន្លើ ដោយព្រះលក្ខណត្ថេរ ធ្វើការញញឹមក្នុងបទេសណាមួយ ដោយន័យមុននោះ ឯង ត្រូវព្រះថេរៈសួរដល់ហេតុនៃការញញឹម ទើបពោលថា លោកម្ចាស់ គប្បីសួរខ្ញុំក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ក្នុងកាលព្រះមហាមោគ្គល្លានត្ថេរ ត្រាច់ទៅបិណ្ឌបាត ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំ អង្គុយហើយ ត្រូវ ព្រះថេរៈសួរទៀត ទើបពោលថា អាវុសោ ខ្ញុំឃើញប្រេតមួយ មានអត្តភាព ប្រមាណ ៣ គាវុធ ញញួរដែក ៦ ម៉ឺនដែលភ្លើងឆេះសន្ធោសន្ធៅហើយ ធ្លាក់ លើអំបែងក្បាលរបស់ប្រេតនោះតាំងឡើង ទម្លាយក្បាលរបស់ប្រេតបែក ហើយ រមែងតាំងឡើងទៀតដោយអត្តភាពនេះ អត្តភាពបែបនេះ ខ្ញុំមិនធ្លាប់ ឃើញ ខ្ញុំឃើញអត្តភាពនោះ ទើបធ្វើការញញឹមឲ្យប្រាកដ ។ ពិតហើយ ក្នុង រឿងប្រេត ព្រះមហាមោគ្គល្លានត្ថេរសំដៅយកប្រេតនោះឯង ទើបពោល ពាក្យជាដើមថា ញញួរដែកដែលពេញប្រាំមួយម៉ឺន ( ៦០០០០ ) ដ៏ គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែក ទាំងនោះ វាយទម្លាយក្បាល ។ ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ព្រះថេរៈហើយ ទើបត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ សត្វនេះតថាគតអង្គុយត្រង់ពោធិមណ្ឌលបទេស ក៏ឃើញហើយ ដូចគ្នា តែតថាគតមិនសម្តែង ដើម្បីអនុគ្រោះដល់ជនដទៃ ព្រោះជនពួកណា មិនជឿពាក្យរបស់តថាគត ការមិនជឿនោះគប្បីមានដើម្បីកម្មមិនជាប្រយោជន៍ ដល់បុគ្គលទាំងនោះ តែឥឡូវនេះ តថាគតជាបន្ទាល់របស់មោគ្គល្លាន ទើប ប្រាប់បាន ។