បណ្ឌិតវគ្គទី ៦ ្ប ៣៤៤ ្ទ រឿងព្រះរាធត្ថេរ

ក្បាលទី 33 · ទំព័រ 347

រឿង ព្រះរាធត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះរាធៈ ត្រាស់ ព្រះធម្មទេសនានេះថា និធីនំវ បវត្តារំ ជាដើម ។ បានឮថា ព្រះរាធៈនោះក្នុងកាលជាគ្រហស្ថ បានជាព្រាហ្មណ៍ក្រីក្រនៅក្នុង ក្រុងសាវត្ថី ។ គាត់គិតថា អញនឹងចិញ្ចឹមជីវិតនៅក្នុងសម្នាក់របស់ភិក្ខុ ទាំងឡាយ ដូច្នេះហើយ ទៅកាន់វិហារ ឆ្កាស្មៅ បោសបរិវេណ ប្រគេន វត្ថុមានទឹកលប់មុខជាដើម នៅក្នុងវិហារហើយ ។ ភិក្ខុទាំងឡាយបានសង្គ្រោះ ហើយក៏ដោយ តែក៏មិនប្រាថ្នាឲ្យគាត់បួស ។ គាត់កាលមិនបានបួស ក៏ស្គម ស្គាំងហើយ ។ ថ្ងៃក្រោយមក ព្រះសាស្តាទ្រង់ប្រមើលមើលសត្វលោក ក្នុងពេល ទៀបភ្លឺ ទតឃើញព្រាហ្មណ៍នោះហើយ ទ្រង់ពិចារណាថា ហេតុអ្វីហ្ន៎ ដូច្នេះ ហើយ ទ្រង់ជ្រាបថា រាធព្រាហ្មណ៍នឹងបានជាព្រះអរហន្តក្នុងពេលល្ងាច ទ្រង់ យាងចារិកទៅក្នុងវិហារ ចូលកាន់សម្នាក់របស់ព្រាហ្មណ៍ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ អ្នកធ្វើអ្វី ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ ធ្វើវត្តបដិបត្តិដល់ភិក្ខុទាំងឡាយ ។ ព្រះសាស្តាត្រាស់ថា អ្នកបានការសង្គ្រោះ អំពីសំណាក់របស់ភិក្ខុទាំងនោះឬ ព្រាហ្មណ៍នោះតបថា បពិត្រព្រះអង្គ បាន ខ្ញុំ ព្រះអង្គបានត្រឹមតែអាហារ តែលោកមិនឲ្យខ្ញុំព្រះអង្គបួសសោះ ។ ព្រះសាស្តា ត្រាស់ឲ្យភិក្ខុសង្ឃប្រជុំគ្នាព្រោះរឿងនោះហើយ ត្រាស់សួរ សេចក្តីនោះហើយ ទើបសួរថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយរពឫកដល់ គុណរបស់ព្រាហ្មណ៍នេះបាន មានដែរឬទេ ព្រះសារីបុត្តត្ថេរក្រាបទូលថា បពិត្រ ព្រះអង្គ ខ្ញុំព្រះអង្គរលឹកបាន កាលខ្ញុំព្រះអង្គត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ព្រាហ្មណ៍នេះឲ្យមនុស្សប្រគេនភិក្ខាមួយវែក