រឿងអស្សជិភិក្ខុ និងបុនព្វសុក្វ

ក្បាលទី 33 · ទំព័រ 353

បែបនោះ គុណដ៏ប្រសើររមែងមាន ទោសដ៏លាមករមែងមិនមាន គឺមានតែ សេចក្តីចម្រើនតែម្យ៉ាង មិនមានការវិនាសឡើយ ។ ក្នុងទីបំផុតនៃទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះរាធត្ថេរ ចប់ ៥ រឿង អស្សជិភិក្ខុ និងបុនព្វសុកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអស្សជិ និង បុនព្វសុកៈ ត្រាស់ព្រះធម្មទេសនានេះថា ឱវទេយ្យានុសាសេយ្យ ជាដើម ។ ទេសនានេះតាំងឡើងហើយត្រង់កិដាគិរី ។ បានឮមកថា ភិក្ខុពីររូបនោះ ជាសទ្ធិវិហារិករបស់អគ្គសាវ័កក៏ពិត តែ លោកក៏ក្លាយជាអលជ្ជី ជាភិក្ខុអាក្រក់ ភិក្ខុពីររូបនោះ កាលនៅត្រង់កិដាគិរី ជាមួយភិក្ខុ ៥០០ រូបដែលជាបរិវាររបស់ខ្លួន សុទ្ធសឹងតែជាមនុស្សអាក្រក់ ធ្វើអនាចារច្រើនបែបច្រើនយ៉ាងជាដើម ដាំដើមឈើខ្លួនឯងខ្លះ ប្រើអ្នកដទៃ ឲ្យដាំខ្លះ ធ្វើកម្មនៃភិក្ខុដែលប្រទូស្តត្រកូល ចិញ្ចឹមជីវិតដោយបច្ច័យដែលកើត អំពីកម្មនោះ បានធ្វើអាវាសនោះមិនឲ្យជាលំនៅនៃពួកភិក្ខុ ដែលមានសីលជាទី ស្រឡាញ់ ។ ព្រះសាស្តាទ្រង់ស្តាប់ដំណឹងនោះហើយ ត្រាស់ហៅអគ្គសាវ័ក ទាំងពីរ មួយអន្លើដោយបរិវារមក ដើម្បីបំណងធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំងនោះ ហើយត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន ពួកអ្នកនាំគ្នាទៅចុះ ក្នុងភិក្ខុទាំងនោះ ភិក្ខុណាមិនស្តាប់ពាក្យរបស់អ្នក ចូរធ្វើបព្វាជនីយកម្មដល់ ភិក្ខុទាំងនោះ ចំណែកភិក្ខុណាស្តាប់ ចូរពោលប្រៀនប្រដៅភិក្ខុទាំងនោះ ធម្មតាការប្រៀនប្រដៅ រមែងមិនជាទីស្រឡាញ់របស់បុគ្គលដែលមិនមែន បណ្ឌិតបុណ្ណោះ តែជាទីស្រឡាញ់ពេញចិត្តរបស់បណ្ឌិតទាំងឡាយ ដូច្នេះ ហើយ កាលទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថ