រឿងព្រះមហាកប្បិនត្ថេរ
ហើយ បំពេញវត្តដោយប្រពៃ ក្នុងកាលមិនយូរបុន្មានក៏សម្រេចអរហត្ត មួយ អន្លើដោយបដិសម្ភិទាទាំងឡាយហើយ ដូច្នេះឯង ។ រឿង ព្រះឆន្នត្ថេរ ចប់ ៥ រឿង ព្រះមហាកប្បិនត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះមហាកប្បិនត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ធម្មបីតិ សុខំ សេតិ ជាដើម ។ ក្នុងរឿងនោះ មានអនុបុព្វីកថាដូចតទៅនេះ បានឮថា ក្នុងអតីតកាល ព្រះមហាកប្បិន មានអភិនីហារបានធ្វើទៀប បាទមូលរបស់ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ អន្ទោលទៅក្នុងសង្សារ កើតជា ប្រធាននៃជាងតម្បាញ ក្នុងស្រុកជាងតម្បាញមួយកន្លែង មិនឆ្ងាយអំពីក្រុង ពារាណសី ។ គ្រានោះ ព្រះបច្ចេកពុទ្ធប្រមាណមួយពាន់អង្គ នៅក្នុងហិមវន្តប្បទេស ៨ ខែ នៅក្នុងជនបទ ៤ ខែ ក្នុងរដូវភ្លៀង ។ គ្រាមួយ ព្រះ បច្ចេកពុទ្ធទាំងនោះ ស្នាក់នៅក្នុងទីមិនឆ្ងាយអំពីក្រុងពារាណសី ហើយបញ្ជូន ព្រះបច្ចេកពុទ្ធពីររូប ទៅកាន់សម្នាក់របស់ព្រះរាជាដោយពាក្យថា លោក ទាំងឡាយ ចូរទូលសុំហត្ថកម្ម ដើម្បីប្រយោជន៍ដល់ការធ្វើសេនាសនៈ ។ ក្នុងកាលនោះ ជាពេលវប្បមង្គល គឺច្រត់ព្រះនង្គ័លរបស់ព្រះរាជា ព្រះរាជា បានឮថា ព្រះបច្ចេកពុទ្ធទាំងឡាយនិមន្តមក ទើបយាងចេញទៅ ត្រាស់សួរ ដល់ហេតុដែលមក ហើយត្រាស់ថា បពិត្រលោកម្ចាស់ ថ្ងៃនេះ មិនទាន់មាន ឱកាស ព្រោះស្អែកនេះ យើងខ្ញុំទាំងឡាយមាននូវវប្បមង្គល ។ យើងខ្ញុំនឹងធ្វើ ក្នុងថ្ងៃទី ៣ ទ្រង់មិនអារាធនាព្រះបច្ចេកពុទ្ធទាំងឡាយឡើយ ទ្រង់ចូលទៅ ហើយ ព្រះបច្ចេកពុទ្ធទាំងឡាយគិតថា ពួកយើងនឹងទៅកាន់ស្រុកដទៃ ហើយ ចៀសចេញទៅ ។