រឿងបណ្ឌិតសាមណេរ

ក្បាលទី 33 · ទំព័រ 377

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបណ្ឌិតសាមណេរ ត្រាស់ព្រះធម្មទេសនានេះថា ឧទកំ ហិ នយន្តិ ជាដើម ។ បានឮមកថា ក្នុងអតីតកាល ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ មានព្រះខីណា ស្រព ២ ម៉ឺនរូបជាបរិវារ បានយាងទៅកាន់ក្រុងពារាណសី មនុស្ស ទាំងឡាយកំណត់កម្លាំងរៀងៗ ខ្លួនហើយ រួមគ្នា ៨ នាក់ខ្លះ ១០ នាក់ខ្លះ បានថ្វាយអាគន្តុកទានហើយ ។ តមកថ្ងៃមួយ ក្នុងកាលដែលស្រេចភត្តកិច្ច ព្រះសាស្តាទ្រង់បានធ្វើអនុមោទនាយ៉ាងនេះថា ឧបាសក ឧបាសិកាទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ គិតថា អញឲ្យរបស់ខ្លួនបុណ្ណោះគួរ ប្រយោជន៍អ្វីដោយការបបួលអ្នកដទៃ ដូច្នេះហើយ ទើបឲ្យទានដោយខ្លួនឯងបុណ្ណោះ មិនបបួលអ្នកដទៃ បុគ្គល នោះ រមែងបានភោគសម្បត្តិ មិនបានបរិវារសម្បត្តិក្នុងទីដែលខ្លួនកើតហើយ បុគ្គលខ្លះ បបួលអ្នកដទៃ ខ្លួនឯងមិនឲ្យ រមែងបានបរិវារសម្បត្តិ មិនបាន ភោគសម្បត្តិ ក្នុងទីដែលខ្លួនកើតហើយ ។ បុគ្គលខ្លះមិនបានឲ្យដោយខ្លួនឯង មិនបានបបួលអ្នកដទៃ បុគ្គលនោះរមែងមិនបានភោគសម្បត្តិ មិនបានបរិវារ សម្បត្តិ ជាអ្នកស៊ីដែល ញ៉ាំងជីវិតឲ្យរស់នៅក្នុងទីដែលខ្លួនកើតហើយ ។ បុគ្គលខ្លះ ខ្លួនឯងឲ្យទានផង បបួលអ្នកដទៃផង បុគ្គលនោះ រមែងបាននូវ ភោគសម្បត្តិផង បាននូវបរិវារសម្បត្តិផង ក្នុងទីដែលខ្លួនកើតហើយ ។ បុរសបណ្ឌិតម្នាក់ឈរក្នុងទីជិត បានស្តាប់អនុមោទនាកថានោះហើយ គិតថា ឥឡូវនេះ អញនឹងធ្វើឲ្យសម្បត្តិទាំងពីរមានដល់អញ អញនឹងថ្វាយបង្គំ ព្រះសាស្តាហើយក្រាបទូលថា ស្អែកនេះ សូមទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គ ។ ព្រះសាស្តាទ្រង់ត្រាស់ថា តើអ្នកត្រូវការភិក្ខុបុន្មាន បណ្ឌិតបុរសទូលថា បរិវាររបស់ព្រះអង្គមានបុន្ម