រឿងព្រះលកុណ្ឌកភទ្ទិយត្ថេរ
បុណ្ណេះឲ្យជាអារម្មណ៍យ៉ាងនោះហើយ ញ៉ាំងមគ្គ មានសោតាបត្តិមគ្គជាដើម ឲ្យកើតឡើង ឈ្មោះថា ទូន្មានខ្លួន តែកាលសម្រេចអរហត្តហើយ រមែង ឈ្មោះថា ទូន្មានដោយចំណែកមួយ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង បណ្ឌិតសាមណេរ ចប់ ៥ រឿង ព្រះលកុណ្ឌកភទ្ទិយត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធលកុណ្ឌកភទ្ទិយត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា សេលោ យថា ជាដើម ។ បានឮថា សហធម្មិក មានសាមណេរជាដើមដែលជាបុថុជ្ជន ឃើញ ព្រះថេរៈហើយ ចាប់ត្រង់ក្បាលខ្លះ ត្រង់ត្រចៀកខ្លះ ច្រមុះខ្លះពោលថា បពិត្រ លោកម្ចាស់ៗ មិនអផ្សុក នៅត្រេកអរមាំទាំ ក្នុងព្រះសាសនាឬ ព្រះថេរៈ មិនក្រោធ មិនប្រទូស្តក្នុងសហធម្មិកទាំងនោះឡើយ ។ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ ចូរ ពួកអ្នកមើលចុះ សហធម្មិក មានសាមណេរជាដើម ឃើញព្រះលកុណ្ឌកភទ្ទិយត្ថេរហើយ រមែងលលេងយ៉ាងនេះ តែលោកមិនក្រោធ មិនប្រទូស្តក្នុង សហធម្មិកទាំងនោះឡើយ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នក និយាយអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា រឿងឈ្មោះនេះព្រះអង្គ ទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះឯង ធម្មតាព្រះខីណាស្រព រមែងមិនក្រោធ មិនប្រទូស្តឡើយ ព្រោះលោកទាំងនោះមិនញាប់ញ័រ មិនកម្រើក ដូចគ្នានឹង ថ្មភ្នំតាន់ ដូច្នេះហើយ កាលទ្រង់បន្តអនុសន្ធិសម្តែងធម៌ ត្រាស់ព្រះគាថានេះថា សេលោ យថា ឯកឃនោ វាតេន ន សមីរតិ ឯវំ និន្ទាបសំសាសុ ន សម្មិញ្ជន្តិ បណ្ឌិតា ។