រឿងមាតារបស់នាងកាណា
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមដូច្នេះឯង ។ រឿង ព្រះលកុណ្ឌកភទ្ទិយត្ថេរ ចប់ ៥ រឿង មាតារបស់នាងកាណា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធម្តាយរបស់នាង កាណា ត្រាស់ព្រះធម្មទេសនានេះថា យថាបិ រហទោ គម្ភីរោ ជាដើម ។ រឿងនេះមកហើយ ក្នុងវិន័យនោះឯង ។ គ្រានោះ ក្នុងកាលមាតារបស់នាងកាណាចេនោនំដើម្បីបញ្ជូនកូនស្រីឲ្យ ជាបុគ្គលមិនមានដៃទទេ ទៅកាន់ត្រកូលស្វាមីហើយ ប្រគេនដល់ភិក្ខុ ៤ រូប អស់វារៈ ៤ ដង ។ ព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទព្រោះរឿងនោះ កាល ស្វាមីរបស់នាងកាណានាំភរិយាថ្មីមកហើយ នាងកាណា បានស្តាប់រឿងនោះ ទើបជេរបរិភាសពួកភិក្ខុ ដែលខ្លួនបានឃើញហើយថា ការគ្រប់គ្រងផ្ទះរបស់ ខ្ញុំ ភិក្ខុទាំងនេះឲ្យវិនាសហើយ ។ ភិក្ខុទាំងឡាយមិនអាចដើរទៅកាន់ផ្លូវនោះ បាន ។ ព្រះសាស្តា ទ្រង់ជ្រាបរឿងនោះហើយ ទើបយាងទៅក្នុងទីនោះ មាតា របស់នាងកាណា ថ្វាយបង្គំព្រះសាស្តាហើយ និមន្តឲ្យប្រថាប់គង់លើអាសនៈ ដែលខ្លួនរៀបចំ បានថ្វាយបបរ និងរបស់គួរទំពាហើយ ។ ព្រះសាស្តា សោយព្រះក្រយាហារព្រឹកហើយ ត្រាស់សួរថា កាណា ទៅណា កាណាមាតាពោលថា បពិត្រព្រះអង្គ នាងឃើញព្រះអង្គហើយ ជា អ្នកខ្មាសអៀន ឈរយំ ព្រះសាស្តាត្រាស់ថា ព្រោះហេតុដូចម្តេច កាណា មាតាទូលថា នាងជេរបរិភាសពួកភិក្ខុ ព្រោះដូច្នោះ នាងឃើញព្រះអង្គ ហើយ ទើបជាអ្នកខ្មាសអៀន ហើយឈរយំ ។ លំដាប់នោះ ព្រះសាស្តា ត្រាស់ឲ្យហៅនាងកាណាមកហើយ សួរថា នែកាណា នាងឃើញតថាគតហើយ ខ្មាសអៀន ពួនយំធ្វើអ្វី គ្រានោះ មាតា របស់នាងក្រាបទូលកិរិយាដែលនាងធ្វើហើយឲ្យទ្រង់ជ្រាប ។ ពេលនោះ ព្រះសាស្តា ត្រាស់នឹងមាតារបស់នាងកាណាថា កាណ