រឿងភិក្ខុ ៥០០ រូប

ក្បាលទី 33 · ទំព័រ 408

រឿង ភិក្ខុ ៥០០ រូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ៥០០ រូប ត្រាស់ធម្មទេសនានេះថា សព្វត្ថ វេ សប្បុរិសា វជន្តិ ជាដើម ។ ធម្មទេនាតាំងឡើងក្នុងក្រុងវេរញ្ជា ។ សេចក្តីពិស្តារថា ក្នុងបឋមពោធិកាល ព្រះដ៏មានព្រះភាគយាងទៅកាន់ ក្រុងវេរញ្ជា ដែលព្រាហ្មណ៍ឈ្មោះវេរញ្ជៈទូលនិមន្តហើយ ទើបទ្រង់ចាំវស្សា មួយអន្លើដោយភិក្ខុ ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ត្រូវមារបណ្តាលចិត្តមិន ឲ្យកើតសតិ ប្រារព្ធដល់ព្រះសាស្តាត្រឹមតែមួយថ្ងៃ ។ កាលវេរញ្ជា ក្លាយជា ស្រុកដែលមានអង្ករថ្លៃហើយ ។ ពួកភិក្ខុត្រាច់ទៅបិណ្ឌបាតពេញក្រុងវេរញ្ជា ទាំងខាងក្នុងទាំងខាងក្រៅ កាលមិនបានបិណ្ឌបាត ទើបដល់នូវសេចក្តីលំបាក ។ ពួកឈ្មួញរទេះមករៀបចំភិក្ខា មានអង្ករក្រហមប្រហែលមួយទូកដៃៗ ដើម្បីភិក្ខុទាំងនោះ ។ ព្រះមហាមោគ្គល្លាន ឃើញភិក្ខុទាំងនោះលំបាក មាន បំណងនឹងឲ្យភិក្ខុឆាន់ក្រមរផែនដី និងបំណងឲ្យពួកភិក្ខុចូលទៅកាន់ឧត្តរកុរុទ្វីប ដើម្បីបិណ្ឌបាត ព្រះសាស្តាទ្រង់ហាមហើយ ។ ក្នុងមួយថ្ងៃ ពួកភិក្ខុមិនបាន មានសេចក្តីតក់ស្លុតព្រោះប្រារព្ធបិណ្ឌបាត ។ ភិក្ខុទាំងឡាយ វៀរការប្រព្រឹត្ត ដោយអំណាចការចង់បានហើយ ។ ព្រះសាស្តា ប្រថាប់ក្នុងក្រុងវេរញ្ជានោះ អស់ត្រីមាសហើយ ទ្រង់លា វេរញ្ជព្រាហ្មណ៍ មានសក្ការៈ និងការរាប់អានដែលព្រាហ្មណ៍នោះធ្វើហើយ ទ្រង់ឲ្យព្រាហ្មណ៍តាំងនៅក្នុងសរណៈហើយ យាងចេញចាកក្រុងវេរញ្ជានោះ ចារិកទៅដោយលំដាប់ ។ សម័យមួយ ទ្រង់យាងដល់ក្រុងសាវត្ថី ប្រថាប់ នៅក្នុងវត្តជេតពន អ្នកក្រុងសាវត្ថីធ្វើអាគន្តុកភត្តដល់ព្រះសាស្តាហើយ ។ ក្នុងកាលនោះ ពួកអ្នកស៊ីដែលប្រមាណ ៥០០ នាក់ អាស្រ័យពួកភិក្