រឿងព្រះថេរ្វតាំងនៅក្ថុងធម៌
យ៉ាងនោះឯង ពួកខ្ញុំគ្រប់គ្នាមានសេចក្តីសុខសប្បាយ ឧបទ្ទវៈណាមួយមិនមាន ឥឡូវនេះ ផ្ទះរបស់ពួកខ្ញុំមានបាយ និងទឹកពោរពាស សូមនិមន្តលោកម្ចាស់ នៅក្នុងទីនេះឯង ដូច្នេះ ឈ្មោះថា ឲ្យបុគ្គលដទៃរអែរអូវ ។ ចំណែក សប្បុរសទាំងឡាយ រមែងមិនធ្វើការនិយាយរអែរអូវទាំងពីរយ៉ាងនេះ ។ ពាក្យថា សុខេន ផុដ្ឋា អថ វា ទុខេន នេះ ឈ្មោះថា ជាទេសនា អធិប្បាយថា បណ្ឌិតទាំងឡាយដែលលោកធម៌ ៨ ពាល់ត្រូវហើយ រមែង មិនសម្តែងអាការឡើងចុះ ដោយអំណាចនៃភាពជាបុគ្គលត្រេកអរ និងភាពជា បុគ្គលខ្មាសអៀន ឬដោយអំណាចនៃការពោលគុណ និងទោស ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ភិក្ខុ ៥០០ រូប ចប់ ៥ រឿង ព្រះថេរៈតាំងនៅក្នុងធម៌ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មិកត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ន អត្តហេតុ ជាដើម ។ បានឮថា ឧបាសកម្នាក់ ក្នុងក្រុងសាវត្ថី គ្រប់គ្រងផ្ទះដោយធម៌ ។ ឧបាសកនោះ ជាអ្នកប្រាថ្នានឹងបួស ថ្ងៃមួយ អង្គុយសន្ទនាដល់ពាក្យប្រារព្ធ សុខជាមួយភរិយា ទើបពោលថា នែនាង ខ្ញុំប្រាថ្នានឹងបួស ភរិយាអង្វរថា នែអ្នក បើដូច្នោះ សូមអ្នកបង្ហង់សិន ទម្រាំខ្ញុំប្រសូតបុត្រក្នុងផ្ទៃសិនចុះ ។ គាត់រង់ចាំហើយ ក្នុងកាលដែលទារកដើរបាន ទើបលានាងម្តងទៀត កាល នាងអង្វរថា នែអ្នក សូមអ្នកបង្ហង់សិន ទម្រាំក្មេងនេះចម្រើនវ័យចុះ ។ ទើប គាត់គិតថា ប្រយោជន៍អ្វីរបស់អញដោយស្រីនេះ ដែលអញលាហើយ ឬមិន លា អញនឹងធ្វើការរលាស់ចេញចាកទុក្ខដល់ខ្លួន ដូច្នេះហើយ ចេញទៅបួស ។ លោករៀនកម្មដ្ឋាន ព្យាយាមញ៉ាំងកិច្ចរបស់បព្វជិត របស់ខ្លួនឲ្យសម្រេច ហើយ ទើបត្រឡប់មកក្រុងសាវត្ថីវិញ