រឿងការស្តាប់ធម៌
ព្រោះហេតុនៃសេចក្តីសម្រេច ។ បទថា ស សីលវា សេចក្តីថា បុគ្គលបែបនេះ គប្បីជាអ្នកមានសីល មានបញ្ញា តាំងនៅក្នុងធម៌ អធិប្បាយថា មិនគប្បីជាបុគ្គលដទៃ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះថេរៈតាំងនៅក្នុងធម៌ ចប់ ៥ រឿង ការស្តាប់ធម៌ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការស្តាប់ធម៌ ត្រាស់ព្រះធម្មទេសនានេះថា អប្បកា តេ មនុស្សេសុ ជាដើម ។ បានឮមកថា ពួកមនុស្សដែលនៅតាមវិថីមួយជាមួយគ្នា ក្នុងក្រុងសាវត្ថី ជាអ្នកព្រមព្រៀងគ្នា ថ្វាយទានរួមគ្នាជាគណៈហើយ ក៏ឲ្យធ្វើការស្តាប់ធម៌មួយ យប់ទល់ភ្លឺ តែមិនអាចស្តាប់ធម៌ទល់ភ្លឺ បុគ្គលពួកខ្លះ ជាអ្នកអាស្រ័យការ ត្រេកអរក្នុងកាម ក៏ត្រឡប់ទៅផ្ទះមុនគេ ពួកខ្លះ ជាអ្នកអាស្រ័យទោសៈ ទៅហើយ ។ តែពួកខ្លះ ដែលងោកងុយពេញទំហឹង អង្គុយងក់ក្នុងទីនោះឯង មិនអាចស្តាប់បាន ស្អែកឡើង ពួកភិក្ខុញ៉ាំងពាក្យឲ្យតាំងឡើងក្នុងរោងធម្មសភា ដល់រឿងនោះ ។ ព្រះសាស្តាទ្រង់យាងមក ត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាល ភិក្ខុទាំងឡាយក្រាបទូលថា ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ធម្មតាសត្វទាំងនេះអាស្រ័យភពហើយ ជាប់ជំពាក់ក្នុងភពនោះ ឯង ដោយច្រើន បុគ្គលដែលស្តាប់មានចំនួនតិច កាលទ្រង់បន្តអនុសន្ធិ បានត្រាស់ព្រះគាថានេះថា អប្បកា តេ មនុស្សេសុ យេ ជនា បរគាមិនោ អថាយំ ឥតរា បជាតិ រមេវានុធាវតិ ។