អរហន្តវគ្គទី ៧ ្ប ៤២២ ្ទ រឿងពេទ្យជីវក
រឿង ពេទ្យជីវក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងចម្ការស្វាយរបស់ពេទ្យជីវក ទ្រង់ប្រារព្ធ បញ្ញាដែលពេទ្យជីវកទូលសួរហើយ ត្រាស់ព្រះធម្មទេសនានេះថា គតន្ធិនោ ជាដើម ។ រឿងពេទ្យជីវក លោកឲ្យពិស្តារក្នុងខន្ធកៈហើយ ។ សេចក្តីពិស្តារថា សម័យមួយ ទេវទត្តជាអ្នករួមគំនិតនឹងព្រះបាទអជាតសត្តុ ឡើងកាន់ភ្នំគិជ្ឈកូដ មានចិត្តប្រទូស្ត គិតថា អញនឹងផ្តាច់ព្រះជន្មព្រះសាស្តា ទើបប្រមេលោថ្មចុះ កំពូលភ្នំពីរទទួលថ្មនោះ ។ បំណែកថ្មបែកចេញ អំពីថ្មនោះ ខ្ទាតទៅចំព្រះបាទារបស់ព្រះដ៏មានព្រះភាគ ញ៉ាំងព្រះលោហិត ឲ្យពុរពងហើយ ។ វេទនាដ៏ខ្លាំងក្លាប្រព្រឹត្តទៅហើយ ។ ភិក្ខុទាំងឡាយ នាំព្រះសាស្តាទៅកាន់ឧទ្យានមទ្ទកុច្ឆ្បិ ។ ព្រះសាស្តា មានបំណងនឹងយាងចេញអំពីឧទ្យានមទ្ទកុច្ឆិនោះ ទៅកាន់ចម្ការស្វាយរបស់ ពេទ្យជីវក ទើបត្រាស់ថា អ្នកទាំងឡាយ ចូរនាំតថាគតទៅកាន់ចម្ការស្វាយ ១ឧទ្យានរំលូតកូន បានឮថា ព្រះនាងវេទេហីព្យាយាមរំលូតព្រះបាទអជាតសត្តុក្នុង ឧទ្យាននេះ ។ របស់ពេទ្យជីវកនោះ ។ ពួកភិក្ខុបាននាំព្រះដ៏មានព្រះភាគ ទៅកាន់ចម្ការ ស្វាយរបស់ពេទ្យជីវកហើយ ។ ពេទ្យជីវកជ្រាបរឿងនោះ ទៅកាន់សម្នាក់ព្រះសាស្តា ថ្វាយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ការផ្សះដំបៅ រុំមុខរបួសស្រេចហើយ បានក្រាបទូល ពាក្យនេះដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គធ្វើភេសជ្ជៈដល់មនុស្ស ម្នាក់ខាងក្នុងព្រះនគរ ខ្ញុំព្រះអង្គនឹងទៅកាន់សម្នាក់របស់មនុស្សនោះហើយ នឹងត្រឡប់មកគាល់វិញ សូមទ្រង់តាំងនៅដោយនិយាម ដែលខ្ញុំព្រះអង្គរុំ នោះឯង ទម្រាំខ្ញុំព្រះអង្គត្រឡប់មក ។