រឿងព្រះមហាកស្សបត្ថេរ
ក្បាលទី 33 · ទំព័រ 433
ចប់ ៥ រឿង ព្រះវេឡដ្ឋសីសត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះវេឡដ្ឋសីសៈ ត្រាស់ព្រះធម្មទេសនានេះថា យេសំ សន្និច្ចយោ នត្ថិ ជាដើម ។ បានឮមកថា ព្រះថេរៈនោះត្រាច់បិណ្ឌបាតក្នុងវិថីមួយខាងក្នុងស្រុក ធ្វើ ភត្តកិច្ចហើយ ត្រាច់បិណ្ឌបាតក្នុងវិថីមួយទៀត កាន់យកបាយក្រៀមទៅក្នុង វិហាររក្សាទុក គិតឃើញថា ឈ្មោះថា ការត្រាច់ស្វែងរកបិណ្ឌបាតរឿយៗ ទៅ ជាទុក្ខ ញ៉ាំងថ្ងៃតិចតួចឲ្យកន្លងទៅដោយសុខក្នុងឈានហើយ កាលត្រូវការ ដោយអាហារ រមែងឆាន់បាយក្រៀមនោះ ។