រឿងមហាកច្ចាយនត្ថេរ
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមដូច្នេះឯង ។ រឿង ព្រះអនុរុទ្ធត្ថេរ ចប់ ៥ រឿង ព្រះមហាកច្ចាយនត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តបុព្វារាម ទ្រង់ប្រារព្ធព្រះមហាកច្ចាយនត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យស្ស្រិន្ទិយានិ ជាដើម ។ សេចក្តីពិស្តារថា ក្នុងសម័យមួយ ព្រះសាស្តាដែលព្រះមហាសាវ័ក ចោមរោមហើយ ប្រថាប់គង់ខាងក្រោមប្រាសាទរបស់មិគារមាតា ក្នុងថ្ងៃមហាប វារណា ។ ក្នុងសម័យនោះ ព្រះមហាកច្ចាយនត្ថេរ នៅក្នុងអវន្តីជនបទ មកហើយ អំពីចម្ងាយ រមែងសរសើរការស្តាប់ធម៌នោះឯង ព្រោះដូច្នោះព្រះថេរៈ ធំៗ ទាំងឡាយ កាលអង្គុយ ក៏អង្គុយវៀរអាសនៈដើម្បីព្រះមហាកច្ចាយនត្ថេរ ។ សក្កទេវរាជ យាងមកអំពីទេវលោកទាំងពីរ មួយអន្លើដោយទេវបរិស័ទ ទ្រង់បូជាព្រះដ៏មានព្រះភាគដោយគ្រឿងក្រអូប និងកម្រងផ្កាដែល ជាទិព្វជាដើមហើយ ប្រថាប់ឈរ មិនបានឃើញព្រះមហាកច្ចាយនត្ថេរ ទើប ទ្រង់ពិចារណាថា ព្រោះហេតុអ្វីហ្ន៎ ទើបលោកម្ចាស់របស់យើងមិនប្រាកដ បើលោកម្ចាស់របស់យើងមក ការមករបស់ពួកលោកជាការល្អ ។ ព្រះថេរៈ មកហើយក្នុងខណៈនោះឯង បង្ហាញខ្លួន អង្គុយហើយលើអាសនៈរបស់ខ្លួន នោះឯង ។ សក្កទេវរាជទតឃើញព្រះថេរៈហើយ ទ្រង់ចាប់កជើងទាំងពីរ យ៉ាងមាំ ហើយត្រាស់ថា លោកម្ចាស់របស់យើងមកហើយហ្ន៎ ខ្ញុំទន្ទឹងការ មករបស់លោកម្ចាស់នោះឯង ដូច្នេះហើយ ទ្រង់ច្របាច់ជើងទាំងពីររបស់ព្រះថេរៈ ដោយដៃទាំងពីរ បូជាដោយគ្រឿងក្រអូប និងកម្រងផ្កាជាដើម ថ្វាយបង្គំ ហើយ បានប្រថាប់ឈរក្នុងចំណែកម្ខាង ។