រឿងព្រះខទិរវនិយរេវតត្ថេរ
អរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយហើយ ។ ព្រះធម្មទេសនា មានប្រយោជន៍ដល់មហាជនដ៏សេស ដូច្នេះឯង ។ រឿង ព្រះសារីបុត្តត្ថេរ ចប់ ៥ រឿង ព្រះខទិរវនិយរេវតត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះរេវតត្ថេរ ដែលនៅក្នុងព្រៃគគីរ ត្រាស់ព្រះធម្មទេសនានេះថា គាមេ វា ជាដើម ។ សេចក្តីពិស្តារថា ព្រះសារីបុត្តលះទ្រព្យ ៨៧ កោដិបួសហើយ បបួល ប្អូនស្រី ៣ នាក់ គឺនាងចាលា នាងឧបចាលា នាងសីសុបចាលា និងប្អូនប្រុស ២ នាក់ គឺចុន្ទ និងឧបសេន ឲ្យបួសហើយ ។ រេវតកុមារម្នាក់បុណ្ណោះដែល នៅសល់ក្នុងផ្ទះ ។ លំដាប់នោះ ម្តាយលោកគិតថា ឧបតិស្សៈកូនរបស់អញ លះទ្រព្យប្រមាណបុណ្ណេះបួសហើយ បបួលប្អូនស្រី ៣ នាក់ ប្អូនប្រុស ២ នាក់ឲ្យបួសផង រេវតៈម្នាក់បុណ្ណោះនៅសល់ បើលោកបបួលរេវតៈនេះឲ្យ បួសសោត ទ្រព្យរបស់អញមានប្រមាណបុណ្ណេះក៏នឹងវិនាស វង្សត្រកូលនឹង ដាច់សូន្យ អញនឹងចងរេវតៈនោះ ដោយការនៅគ្រប់គ្រងផ្ទះ ក្នុងកាលដែល នៅជាកុមារចុះ ។ ចំណែកព្រះសារីបុត្ត ផ្តាំភិក្ខុទាំងឡាយមុនថា អាវុសោ បើរេវតៈចង់ បួស មកសោត លោកគប្បីឲ្យគេបួសដោយគ្រាន់តែមកដល់បុណ្ណោះ ព្រោះ ញោមស្រីញោមប្រុសរបស់ខ្ញុំជាមនុស្សមិច្ឆាទិដ្ឋិ ។ ប្រយោជន៍អ្វីដោយលោក ទាំងពីរនោះ ដែលរេវតៈលាមកបួស ខ្ញុំនេះឯងជាមាតា និងបិតារបស់រេវតៈ នោះ ។ មាតារបស់ព្រះសារីបុត្តនោះ បំណងនឹងចងរេវតកុមារ ដែលមាន អាយុ ៧ ឆ្នាំបុណ្ណោះ ដោយគ្រឿងចង គឺផ្ទះ ទើបនាំក្មេងស្រីក្នុងត្រកូលដែល មានជាតិស្មើគ្នា កំណត់ថ្ងៃហើយ ប្រដាប់តាក់តែងកុមារហើយ បាននាំទៅកាន់ ផ្ទះរបស់ញាតិខាងស្រី មួយអន្លើដោយបរិវារជាច្រើន ។