រឿងអញ្ញតរិត្ថី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រីម្នាក់ ត្រាស់ ព្រះធម្មទេសនានេះថា រមណីយានិ ជាដើម ។ បានឮមកថា ភិក្ខុសមាទានបិណ្ឌបាតមួយរូប រៀនកម្មដ្ឋានក្នុងសម្នាក់ របស់ព្រះសាស្តាហើយ ចូលទៅកាន់ឧទ្យានដែលគេបោះបង់មួយ ធ្វើសមណធម៌ ។ គ្រានោះ ស្រីដែលធ្វើឲ្យនគរស្អាតម្នាក់ ធ្វើការណាត់ជាមួយបុរសថា ខ្ញុំនឹងទៅកាន់ទីឈ្មោះនោះ អ្នកគប្បីមកក្នុងទីនោះ បានទៅហើយ ។ បុរស នោះមិនមក នាងចាំមើលផ្លូវបុរសនោះមិនឃើញ អផ្សុកកើតឡើង ទើបត្រាច់ ទៅខាងនោះខាងនេះ ចូលទៅកាន់ឧទ្យាននោះ ជួបព្រះថេរៈកំពុងអង្គុយពត់ ភ្នែន សម្លឹងមើលឆ្វេងស្តាំមិនឃើញអ្នកដទៃ គិតថា បុគ្គលនេះក៏ជាប្រុសដូចគ្នា អញនឹងញ៉ាំងចិត្តរបស់បុគ្គលនេះឲ្យវង្វេង ឈរខាងមុខរបស់ព្រះថេរៈ នោះ ដោះសំពត់ស្លៀកហើយ ធ្វើជាស្លៀកវិញរឿយៗ រំសាយសក់ហើយចង វិញ ទះដៃ ហើយសើច ។ ការសង្វេគកើតឡើងដល់ព្រះថេរៈ ផ្សាយជ្រួតជ្រាបពេញសរីរៈ លោក គិតថា មានរឿយអ្វីហ្ន៎ ។ ចំណែកព្រះសាស្តាទ្រង់ពិចារណាថា ការប្រព្រឹត្តទៅរបស់ភិក្ខុដែល រៀនកម្មដ្ឋានអំពីសំណាក់របស់តថាគត ទៅហើយ ដោយតាំងចិត្តថា នឹងធ្វើ សមណធម៌ យ៉ាងណាហើយហ្ន៎ ទ្រង់ឃើញស្រីនោះហើយ ទ្រង់ជ្រាបកិរិយា អនាចាររបស់ស្រីនោះ នឹងការកើតឡើងនៃសេចក្តីសង្វេគរបស់ព្រះថេរៈ ប្រថាប់គង់ក្នុងព្រះគន្ធកុដិនោះឯង ត្រាស់នឹងព្រះថេរៈថា ម្នាលភិក្ខុ ទីដែល មិនត្រេកអររបស់ពួកបុគ្គលអ្នកស្វែងរកកាមនោះឯង ជាទីត្រេកអររបស់ បុគ្គលដែលមានរាគៈទៅប្រាសហើយ ។ កាលទ្រង់ត្រាស់យ៉ាងនោះហើយ ទ្រង់បញ្ចេញឱភាសទៅ កាលទ្រង់សម្តែងធម៌ដល់ភិក្ខុនោះ ត្រាស់ព្រះគាថា នេះថា រមណីយានិ អរញ្ញានិយត ន រមតី ជនោ វីតរាគា រមេស្សន្តិ ន តេ គា