សហស្សវគ្គទី ៨ ្ប ៤៧០ ្ទ រឿងតមទាឋិកចោរឃាតក
រឿង តម្ពទាថិកចោរឃាតក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធពេជ្ឈឃាតមាន ពុកមាត់ក្រហម ត្រាស់ព្រះធម្មទេសនានេះថា សហស្សមបិ ចេ វាចាជា ដើម ។ បានឮមកថា ចោរ ៤៩៩ នាក់ ធ្វើកម្មមានការប្លន់ស្រុកជាដើម សម្រេច ការរស់នៅហើយ ។ គ្រានោះ បុរសម្នាក់មានភ្នែកក្រហម មានពុកមាត់ក្រហម ទៅកាន់សម្នាក់របស់ចោរទាំងនោះពោលថា ខ្ញុំនឹងនៅជាមួយពួកអ្នក ។ ពេល នោះពួកចោរ បង្ហាញបុរសនោះដល់មេចោរ ហើយពោលថា បុរសនេះចង់នៅក្នុង សម្នាក់របស់ពួកយើង ។ គ្រានោះ មេចោរសម្លឹងមើលបុរសនោះហើយ គិតថា បុរសនេះរឹងត្អឹងពន់ពេក អាចកាត់ដោះរបស់ម្តាយ ឬឈាមក្នុងបំពង់ ករបស់ពុក ហើយបរិភោគបាន ។ ទើបឃាត់ថា កិច្ច គឺការនៅក្នុងសម្នាក់ របស់ពួកយើងសម្រាប់បុរសនេះមិនមាន ។ បុរសនោះត្រូវមេចោរឃាត់យ៉ាង នោះក៏មិនទៅ ទំនុកបម្រុងសិស្សម្នាក់របស់មេចោរនោះឯងឲ្យពេញចិត្តហើយ ចោរនោះនាំបុរសនោះ ចូលទៅរកមេចោរហើយអង្វរថា លោកនាយ បុគ្គល នេះជាមនុស្សល្អ មានឧបការៈដល់ពួកយើង សូមលោកនាយសង្គ្រោះគេផង ចុះ មេចោរនោះទទួលហើយ ។ ថ្ងៃក្រោយមក ពួកអ្នកស្រុករួមគ្នាជាមួយ ពួករាជបុរស ចាប់ចោរទាំងនោះបាន នាំទៅកាន់សម្នាក់របស់ពួកអមាត្យដែល ជាអ្នកវិនិច្ឆ័យក្តីទាំងឡាយ ។ ពួកអមាត្យបញ្ជាឲ្យកាត់ក្បាលរបស់ចោរទាំងនោះ ដោយពូថៅ ។ លំដាប់នោះ អ្នកស្រុកប្រឹក្សាគ្នាថា អ្នកណាហ្ន៎ហាន សម្លាប់ចោរទាំងនេះ ស្វែងរកក៏មិនឃើញអ្នកណាម្នាក់ ហានសម្លាប់ចោរទាំងនោះ ទើបនិយាយនឹងមេចោរថា អ្នកសម្លាប់ចោរទាំងនេះហើយ អ្នកនឹងបាន រួចជីវិត បាននូវការរាប់អានទៀតផង ចូរអ្នកសម្លាប់ចោរទាំងនោះ ។ សូម្បី មេចោរនោះ ក៏មិនប្រាថ្នាសម្លាប់ ព្រោះភាពដែលពួកចោរនោះ អាស្រ័យខ្ល