រឿងព្រះទារុចីរិយត្ថេរ
អាត្មាអញតាមសម្រេចហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ អាត្មាអញធ្វើហើយ ។ រមែងស្ងប់រម្ងាប់ ដោយការស្ងប់រម្ងាប់កិលេស មាន រាគៈជាដើមបាន បទនោះសម្រេចប្រយោជន៍ ប្រកបដោយនិព្វាន គឺសម្តែង ខន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ ពល ពោជ្ឈង្គ និងសតិប្បដ្ឋានសូម្បីតែមួយ បទ គង់ប្រសើរជាងដោយពិត ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង តម្ពទាថិកចោរឃតក ចប់ ៥ រឿង ព្រះទារុចីរិយត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះទារុចីរិយត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា សហស្សមបិ ចេ គាថា ជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលមួយមនុស្សជាច្រើន ចេញសំពៅទៅកាន់ មហាសមុទ្រ កាលសំពៅលិចក្នុងមហាសមុទ្រ ក៏បានជាចំណីអណ្តើក និងត្រី ហើយ ។ បណ្តាមនុស្សទាំងនោះ បុរសម្នាក់តោងបន្ទះក្តារបានមួយបន្ទះ ព្យាយាមហែលទៅកាន់ត្រើយនៃកំពង់ឈ្មោះសុប្បារកៈ ។ គាត់មិនមានសំពត់ ដណ្តប់ ។ បុរសនោះ មិនឃើញអ្វីដទៃ ទើបយកធ្មៃចងកំណាត់ឈើស្ងួតធ្វើ ជាសំពត់ស្លៀក កាន់យកអំបែងអំពីទេវស្ថាន បានទៅកាន់កំពង់ ឈ្មោះ សុប្បារកៈ ។ មនុស្សទាំងឡាយឃើញគាត់ហើយ ឲ្យបបរ និងភត្តជាដើម ហើយសរសើរថា បុគ្គលនេះ ជាព្រះអរហន្តមួយអង្គ ។ បុរសនោះ កាល មនុស្សទាំងឡាយនាំសំពត់ទៅឲ្យ គិតថា បើអញស្លៀក និងដណ្តប់ លាភសក្ការ ៈរបស់អញនឹងវិនាស ទើបឃាត់សំពត់ដែលគេនាំមក ស្លៀកដណ្តប់ តែសម្បកឈើបុណ្ណោះ ។