រឿងព្រះនាងកុណ្ឌលកេសីថេរី

ក្បាលទី 33 · ទំព័រ 492

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះទារុចីរិយត្ថេរ ចប់ ៥ រឿង ព្រះនាងកុណ្ឌលកេសីថេរី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងកុណ្ឌលកេសី ត្រាស់ព្រះធម្មទេសនានេះថា យោ ច គាថា សតំ ភាសេ ជាដើម ។ បានឮមកថា កូនស្រីសេដ្ឋីម្នាក់ក្នុងក្រុងរាជគ្រឹះ អាយុ ១៦ ឆ្នាំ មាន រូបស្ហាតគួរគយគន់ នារីទាំងឡាយតាំងនៅក្នុងវ័យនោះ រមែងមានការចាប់ចិត្តក ្នុងបុរស ឡេះឡោះក្នុងបុរស ។ គ្រានោះ មាតាបិតាឲ្យធីតានោះនៅក្នុងបន្ទប់ ដ៏មានសិរី លើផ្ទៃប្រាសាទជាន់ទី ៧ បានធ្វើទាសីម្នាក់បុណ្ណោះឲ្យជាអ្នកបម្រើ ។ គ្រានោះ ពួករាជបុរសចាប់កុលបុត្រម្នាក់ដែលធ្វើចោរកម្ម ចងស្លាបសេក វាយដោយផ្តៅម្តង ៤ សរសៃ ហើយនាំទៅកាន់ទីសម្រាប់ពិឃាដ កូនស្រី សេដ្ឋីបានឮសំឡេងមហាជន គិតថា នេះអ្វីហ្ន៎ ឈរសម្លឹងមើលលើផ្ទៃប្រាសាទ ឃើញចោរនោះហើយ មានចិត្តប្រតិព័ទ្ធ ហាមអាហារហើយដេកលើគ្រែ ។ លំដាប់នោះ មាតាសួរនាងថា នែនាង តើនាងកើតអ្វី ធីតាសេដ្ឋីពោលថា បើខ្ញុំបានបុរសដែលគេចាប់នាំទៅថាជាចោរនោះសោត ខ្ញុំនឹងរស់នៅ បើមិន បាន ជីវិតខ្ញុំក៏មិនមាន ខ្ញុំនឹងស្លាប់ក្នុងទីនេះឯង ។ មាតាពោលថា នែនាង នាងកុំធ្វើយ៉ាងនេះឡើយ នាងនឹងបានប្តីដទៃដែលស្មើគ្នាដោយជាតិ និងភោគៈ របស់យើង ធីតាសេដ្ឋីពោលថា កិច្ចដោយបុរសដទៃសម្រាប់ខ្ញុំមិនមាន បើ ខ្ញុំមិនបានបុរសនេះ ខ្ញុំនឹងស្លាប់ ។