រឿងព្រាហ្មណ៍ជាអំរបស់ព្រះសារីបុត្តត្ថេរ
ក្បាលទី 33 · ទំព័រ 511
រឿង ព្រាហ្មណ៍ជាសម្លាញ់របស់ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រាហ្មណ៍ដែល ជាសម្លាញ់ព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យង្កិញ្ចិ យិដ្ឋញ្ច ជាដើម ។ សេចក្តីពិស្តារថា ព្រះថេរៈចូលទៅរកព្រាហ្មណ៍នោះហើយ សួរថា នែ ព្រាហ្មណ៍ អ្នកធ្វើកុសលខ្លះដែរឬទេ ព្រាហ្មណ៍ឆ្លើយថា បពិត្រលោកម្ចាស់ ធ្វើដែរ ព្រះថេរៈសួរថា ធ្វើកុសលអ្វី ព្រាហ្មណ៍ឆ្លើយថា បូជាយញ្ញដូចដែល គេបូជា ។