រឿងព្រាហ្មណ៍ជាក្ម្គយរបស់ព្រះសារីបុត្តត្ថេរ
ក្បាលទី 33 · ទំព័រ 511
បានឮថា កាលណោះ ជនទាំងឡាយរមែងបូជាយញ្ញនោះ ដោយបរិច្ចាគ ដ៏ច្រើន ។ បន្ទាប់អំពីនេះ ព្រះថេរៈសួរដោយន័យមុននោះឯង រួចនាំព្រាហ្មណ៍ នោះ ទៅកាន់សម្នាក់របស់ព្រះសាស្តា ទូលរឿងនោះហើយ ក្រាបទូលថា បពិត្រព្រះអង្គ សូមទ្រង់ត្រាស់ប្រាប់ផ្លូវនៃព្រហ្មលោកដល់ព្រាហ្មណ៍នេះ ។