រឿងព្រះសប្បទាសត្ថេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសប្បទាសត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោ ច វស្សសតំ ជីវេ ជាដើម ។ បានឮមកថា កុលបុត្រម្នាក់ក្នុងក្រុងសាវត្ថី ស្តាប់ព្រះធម្មទេសនារបស់ ព្រះសាស្តាហើយ បព្វជ្ជា បានឧបសម្បទាហើយ ដោយសម័យដទៃទៀត ក៏ អផ្សុកឡើង ទើបគិតថា ឈ្មោះថា ភាវៈនៃគ្រហស្ថ មិនគួរដល់កុលបុត្រដូច អញ សូម្បីការតាំងនៅក្នុងបព្វជ្ជាហើយស្លាប់ទៅ ជាការល្អរបស់អញ ដូច្នេះ ហើយ ក៏ត្រាច់រកឧបាយដើម្បីការស្លាប់របស់ខ្លួន ។ ថ្ងៃមួយ ភិក្ខុទាំងឡាយស្រង់ទឹកអំពីព្រលឹម ធ្វើភត្តកិច្ចស្រេចហើយ ទៅកាន់វិហារ ឃើញពស់ត្រង់រោងភ្លើង ទើបដាក់ពស់នោះក្នុងឆ្នាំងមួយ បិទ គម្របហើយ កាន់ចេញអំពីវិហារ ។ ចំណែកភិក្ខុដែលអផ្សុកធ្វើភត្តកិច្ច ហើយ ដើរមកឃើញភិក្ខុទាំងនោះ ទើបសួរថា អាវុសោ នេះជាអ្វី កាលពួកភិក្ខុ ប្រាប់ថា អាវុសោ គឺពស់ ទើបសួរថា តើធ្វើអ្វីដល់ពស់នេះ ភិក្ខុទាំងនោះ ប្រាប់ថា យកវាទៅចោល ទើបភិក្ខុនោះគិតថា អញនឹងឲ្យពស់នេះចឹកស្លាប់ ទើបពោលថា យកមកចុះខ្ញុំនឹងចោលឲ្យ ទទួលឆ្នាំងអំពីដៃរបស់ភិក្ខុទាំងនោះ ហើយ អង្គុយក្នុងទីមួយ ក៏ឲ្យពស់នោះចឹក ។ ពស់មិនប្រាថ្នានឹងចឹក ភិក្ខុ នោះយកដៃលូកចូលក្នុងឆ្នាំងហើយ ត្រឡប់ខាងនោះខាងនេះ ហែកមាត់ពស់ ហើយ សកម្រាមដៃចូលទៅ ពស់ក៏មិនចឹកលោកឡើយ ។ លោកគិតថា ពស់នេះមិនមែនពស់ពិស ជាពស់ផ្ទះ ទើបលែងពស់នោះ ហើយទៅកាន់ វិហារ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងលោកថា អាវុសោ លោកលែង ពស់ហើយឬ ភិក្ខុអផ្សុកពោលថា អាវុសោ នុ៎ះមិនមែនពស់ពិស ជាពស់ ផ្ទះ ភិក្ខុពោលថា អាវុសោ ពស់នោះជាពស់ពិសនោះឯង បើកពពារធំ បញ្ចេញសំឡេងសុតៗ ខ្ញុំចាប់បានដោយលំបាក ព្រោះហេតុអ្