រឿងកិសាគោតមី

ក្បាលទី 33 · ទំព័រ 557

រឿង កិសាគោតមី ចប់ ៥ រឿង ពហុបុត្តិកាថេរី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងពហុបុត្តិកាថេរី ត្រាស់ព្រះធម្មទេសនានេះថា យោ ច វស្សសតំ ជីវេ ជាដើម ។ បានឮថា ក្នុងត្រកូលមួយ នាក្រុងសាវត្ថី ស្ត្រីម្នាក់មានកូនប្រុស ៧ និង កូនស្រី ៧ កូនប្រុស និងកូនស្រីទាំងអស់នោះចម្រើនវ័យហើយ តាំងនៅក្នុង ផ្ទះបានដល់នូវសេចក្តីសុខ តាមធម្មតារបស់ខ្លួន ។