រឿងពហុបុត្តកាថេរី
សម័យដទៃមក ពុក របស់ជនទាំងនោះ បានធ្វើកាលកិរិយាហើយ ។ មហាឧបាសិកា សូម្បីស្វាមីអនិច្ចកម្មទៅហើយ ក៏មិនបែងចែកទ្រព្យឲ្យ កូនទាំងឡាយ ។ កាលនោះ កូនទាំងឡាយពោលនឹងមាតានោះថា កាលបិតា របស់ខ្ញុំស្លាប់ទៅហើយ ប្រយោជន៍អ្វីរបស់មែដោយគំនរទ្រព្យ ពួកខ្ញុំមិនអាច ចិញ្ចឹមមែបានឬ នាងស្តាប់ពាក្យរបស់កូនទាំងនោះហើយ ក៏អង្គុយស្ងៀម ត្រូវ កូនទាំងនោះពោលរឿយៗ ទើបគិតថា ពួកកូនៗ នឹងទំនុកបម្រុងអញ ប្រយោជន៍អ្វីរបស់អញ ដោយគំនរទ្រព្យមួយចំណែក បានបែងចែកទ្រព្យ សម្បត្តិទាំងអស់ ពាក់កណ្តាលឲ្យទៅ ។ ក្នុងកាលកន្លងទៅ ២-៣ ថ្ងៃ ភរិយារបស់បុត្រច្បងពោលនឹងមែក្មេក នោះថា ឱ អ្នកមែពួកយើង មកផ្ទះនេះបុណ្ណោះ ដូចនឹងឲ្យពីរចំណែក ដល់ កូនប្រុសច្បង ។ ភរិយារបស់កូនដ៏សេស ក៏ពោលយ៉ាងនោះដូចគ្នា ។ ចាប់តាំងអំពីកូនស្រីច្បង ក៏ពោលនឹងនាងដូចគ្នា ក្នុងវេលាដែលនាង ទៅកាន់ផ្ទះរបស់ធីតានោះៗ ។ នាងត្រូវមើលងាយ គិតថា ប្រយោជន៍អ្វី ដោយការនៅក្នុងសម្នាក់របស់មនុស្សទាំងនេះ អញនឹងបួសជាភិក្ខុនី ហើយ ទៅកាន់សម្នាក់របស់ភិក្ខុនី សូមបព្វជ្ជាហើយ ។ ភិក្ខុនីទាំងនោះឲ្យនាងបព្វជ្ជា ហើយ នាងបានឧបសម្បទាហើយ ប្រាកដឈ្មោះថា ពហុបុត្តិកាថេរី ។ នាង គិតថា អញបួសក្នុងកាលឯចាស់ អញមិនគួរជាបុគ្គលប្រមាទ ទើបធ្វើវត្ត បដិបត្តិដល់ភិក្ខុនីទាំងឡាយ គិតថា នឹងធ្វើសមណធម៌មួយយប់ទល់ភ្លឺ ទើប យកដៃចាប់សសរមួយដើម ខាងក្រោមប្រាសាទ ដើរឆ្វែលសសរនោះធ្វើ សមណធម៌ កាលដើរចង្រ្កម ក៏យកដៃចាប់ដើមឈើ ដោយគិតថា ក្បាល របស់អញគប្បីទង្គិចដើមឈើ ឬទីណាមួយក្នុងទីងងឹត ដូច្នេះហើយ ដើរឆ្វែល ដើមឈើនោះ ធ្វើសមណធម៌ ពិចារណាដល់ធម៌ ដោយគិតថា នឹងធ្វើតាមធម៌ ដែលព្រះសាស្តាទ្រង់សម្តែង តាម