រឿងព្រះសេយ្យសកត្ថេរ

ក្បាលទី 33 · ទំព័រ 570

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសេយ្យសកត្តេរ ត្រាស់ព្រះធម្មទេសនានេះថា បបព្ចោ បរិសោ កយិរា ជាដើម ។ បានឮមកថា ព្រះសេយ្យសកត្ថេរនោះ ជាសន្ធិវិហារិករបស់ព្រះលោឡុទាយិត្ថេរ ប្រាប់ការមិនត្រេកអររបស់ខ្លួន ដល់ព្រះលោឡុទាយីនោះ ត្រូវ លោកដឹកនាំក្នុងការធ្វើបឋមសង្ឃាទិសេស កាលការមិនត្រេកអរកើតទ្វេ ឡើង បានធ្វើកម្មនោះហើយ ។ ព្រះសាស្តា បានស្តាប់កិរិយារបស់លោក ទ្រង់ត្រាស់ឲ្យហៅមកហើយ សួរថា បានឮថា អ្នកធ្វើយ៉ាងនោះពិតឬ កាលលោកទូលថា យ៉ាងនោះឯង ព្រះអង្គ ទើបត្រាស់ថា នែមោឃបុរស ហេតុអ្វី ទើបអ្នកធ្វើកម្មធ្ងន់ដែល មិនសមគួរ ទ្រង់តិះដៀលដោយប្រការផ្សេងៗ ទ្រង់បញ្ញត្តសិក្ខាបទហើយត្រ ាស់ថា កម្មបែបនេះ ជាកម្មញ៉ាំងសត្វឲ្យប្រព្រឹត្តទៅដើម្បីទុក្ខតែម្យ៉ាង ទាំង ក្នុងភពនេះ ទាំងក្នុងភពខាងមុខ កាលទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើប ត្រាស់ព្រះគាថានេះថា បបព្ចោ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ ន តម្ហិ ឆន្ទំ កយិរាថ ទុក្ខោ បបស្ស ឧច្ចយោ ។ បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំធ្វើសេចក្តី ពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែង នាំសេចក្តីទុក្ខមកឲ្យ ។