រឿងនាងលាជទេពធីតា
សេចក្តីអធិប្បាយ អត្ថនៃព្រះគាថានេះថា បើបុគ្គលធ្វើនូវកម្មលាមកម្តង គួរពិចារណាក្នុង ខណៈនោះឯង សិក្សាថា កម្មនេះមិនសមគួរ ជាកម្មគ្រោតគ្រាត មិនគួរធ្វើកម្ម នោះរឿយៗ គប្បីបន្ទោរបង់ មិនគួរធ្វើនូវការពេញចិត្ត ឬការគាប់ចិត្តក្នុង បាបនោះ ដែលគប្បីកើតឡើងឡើយ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះថា ការសន្សំ គឺការសន្សំនូវបាបជាហេតុឲ្យកើតទុក្ខ គឺរមែងនាំតែទុក្ខ មកឲ្យទាំងក្នុងលោកនេះ ទាំងក្នុងលោកខាងមុខ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះសេយ្យសកត្តេរ ចប់ ៥ រឿង នាងលាជទេពធីតា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងលាជទេពធីតា ត្រាស់ព្រះធម្មទេសនានេះថា បុញ្ញព្ចោ បុរិសោ កយិរា ជាដើម រឿង កើតឡើងហើយ ក្នុងនគររាជគ្រឹះ ។ សេចក្តីពិស្តារថា ព្រះមហាកស្សបដែលនៅត្រង់បិប្ផលិគុហា ចូលឈាន ហើយ ចេញក្នុងថ្ងៃទី ៧ ប្រមើលមើលទីដែលត្រូវទៅដើម្បីបិណ្ឌបាតដោយ ទិព្វចក្ខុ ឃើញស្រីចាំស្រូវសាលីម្នាក់ក្តិចកួរស្រូវធ្វើលាជ ពិចារណាថា ស្រី នេះមានសទ្ធាដែរឬហ្ន៎ ដឹងថា មានសទ្ធា ពិចារណាថា នាងនឹងអាចធ្វើការ សង្គ្រោះដល់អាត្មាអញបានឬហ្ន៎ ដឹងថា កុលធីតាជាស្រីក្លាហាន នឹងធ្វើការ សង្គ្រោះដល់អញ កាលធ្វើហើយនឹងបានសម្បត្តិដ៏ច្រើន ទើបឃ្លុំចីវរ កាន់ បាត្រ បានឈរនៅទីជិតស្រែស្រូវសាលី ។ កុលធីតាឃើញព្រះថេរៈ មាន ចិត្តជ្រះថ្លា មានសរីរៈដែលបីតិទាំង ៥ ពាល់ត្រូវហើយ ពោលថា សូមលោក ម្ចាស់និមន្តរង់ចាំសិន កាន់លាជទៅដោយរហ័ស កេរោទម្លាក់ក្នុងបាត្ររបស់ ព្រះថេរៈហើយ ថ្វាយបង្គំដោយបញ្ចង្គប្រដិស្ឋាន បានធ្វើសេចក្តីប្រាថ្នាថា បពិត្រលោកម