រឿងអនាថបិណ្ឌិកសេដ្ឋី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ អនាថបិណ្ឌិក ត្រាស់ព្រះធម្មទេសនានេះថា បបេបិ បស្សតិ ភទ្រំ ជាដើម ។ សេចក្តីពិស្តារថា អនាថបិណ្ឌិកសេដ្ឋីចំណាយទ្រព្យ ៥៤ កោដិក្នុងព្រះពុទ្ធ សាសនាចំពោះវិហារបុណ្ណោះ កាលព្រះសាស្តាប្រថាប់នៅក្នុងវត្តជេតពន ទៅកាន់ទីទំនុកបម្រុងធំ ៣ កន្លែងរាល់ថ្ងៃ កាលនឹងទៅ គិតថា សាមណេរក្តី ភិក្ខុកំលោះក្តី គប្បីសម្លឹងមើលដៃរបស់អញដោយការនឹកថា សេដ្ឋីនោះកាន់ អ្វីមកខ្លះដូច្នេះ មិនធ្លាប់ជាអ្នកមានដៃទទេទៅឡើយ ទៅក្នុងពេលព្រឹកឲ្យមនុស្សក ាន់បបរទៅ បរិភោគអាហារព្រឹកហើយ ឲ្យមនុស្សកាន់ភេសជ្ជៈទាំងឡាយ មានសប្បិ នវនីតជាដើមទៅ ក្នុងពេលល្ងាច បានកាន់វត្ថុផ្សេងៗ មានកម្រង ផ្កា គ្រឿងក្រអូប គ្រឿងលាប និងសំពត់ជាដើមទៅកាន់វិហារ ថ្វាយទាន រក្សាសីលយ៉ាងនេះ រាល់ៗ ថ្ងៃអ ស់កាលជានិច្ច ។ សម័យតមក សេដ្ឋីដល់នូវការអស់ទៅនៃទ្រព្យ ទាំងពួកពាណិជ ក៏ខ្ចី ទ្រព្យ ១៨ កោដិ អំពីដៃសេដ្ឋីនោះ ។ ប្រាក់ ១៨ កោដិ ជាសម្បត្តិនៃ ត្រកូលរបស់សេដ្ឋី ដែលកប់ក្បែរមាត់ស្ទឹង កាលច្រាំងបាក់ព្រោះទឹកច្រោះ ក៏ហូរទៅកាន់មហាសមុទ្រ ទ្រព្យរបស់សេដ្ឋីនោះ ដល់នូវការអស់ទៅដោយ លំដាប់ ដោយប្រការយ៉ាងនេះ ។ សេដ្ឋីសូម្បីខ្លួនយ៉ាងនោះហើយ ក៏នៅតែថ្វាយទាន ដល់សង្ឃរឿយៗ ទៅ តែមិនអាចធ្វើឲ្យប្រណីតបាន ។ ក្នុងថ្ងៃមួយ សេដ្ឋី កាលព្រះសាស្តា ត្រាស់ថា ម្នាលគហបតី ទានក្នុងត្រកូលអ្នកនៅតែឲ្យឬ ក៏ក្រាបទូលថា បពិត្រព្រះអង្គ ទានក្នុងត្រកូលខ្ញុំព្រះអង្គ នៅតែឲ្យ តែទាននោះ ជាបាយចុង អង្ករ មានទឹកជ្រក់ជាគម្រប់ពីរ ។ ពេលនោះ ព្រះសាស្តាត្រាស់នឹងសេដ្ឋីនោះថា ម្នាលគហបតី អ្នកកុំគិត ថា អញឲ្