រឿងភិក្ខុមិនទុកដាក់បរិក្ខារ

ក្បាលទី 33 · ទំព័រ 585

ចប់ រឿង សេដ្ឋី ឈ្មោះ ពិឡាលបទកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ ពិឡាលបទកៈ គឺសេដ្ឋីជើងឆ្មា ត្រាស់ព្រះធម្មទេសនានេះថា មាវមញ្ញេថ បុញ្ញស្ស ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ អ្នកក្រុងសាវត្ថីនាំគ្នាថ្វាយទានដល់ភិក្ខុ សង្ឃ មានព្រះពុទ្ធជាប្រធាន ដោយទាក់ទងជាពួកតែមួយ ។ ថ្ងៃមួយ ព្រះសាស្តា កាលទ្រង់ធ្វើអនុមោទនាត្រាស់យ៉ាងនេះថា ម្នាលឧបាសក ឧបាសិកា ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានដោយខ្លួនឯង តែមិនដឹកនាំ អ្នកដទៃ បុគ្គលនោះ រមែងបាននូវភោគសម្បត្តិ តែមិនបានបរិវារសម្បត្តិក ្នុងទីដែលខ្លួនកើតហើយ បុគ្គលពួកខ្លះ មិនឲ្យទានដោយខ្លួនឯង បបួលតែ អ្នកដទៃ បុគ្គលនោះ រមែងបានបរិវារសម្បត្តិ តែមិនបានភោគសម្បត្តិ ក្នុង ទីដែលខ្លួនកើតហើយ បុគ្គលពួកខ្លះ មិនឲ្យទានដោយខ្លួនឯងផង មិនបបួល អ្នកដទៃផង បុគ្គលនោះ រមែងមិនបានភោគសម្បត្តិ មិនបានបរិវារសម្បត្តិក ្នុងទីដែលខ្លួនកើតហើយ ក្លាយជាបុគ្គលស៊ីដែល ។