រឿងមហាធនពាណិជ្ជ
រឿង មហាធនពាណិជ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឈ្មួញមានទ្រព្យ ច្រើន ត្រាស់ព្រះធម្មទេសនានេះថា វាណិជោវ ភយំ មគ្គំ ជាដើម ។ បានឮមកថា ពួកចោរ ៥០០ នាក់ ស្វែងរកឱកាសក្នុងផ្ទះរបស់ឈ្មួញ នោះមិនបានហើយ ។ សម័យដទៃ ឈ្មួញនោះ ផ្ទុកទំនិញក្នុងរទេះ ៥០០ ហើយឲ្យប្រាប់ដល់ភិក្ខុទាំងឡាយថា ខ្ញុំនឹងទៅកាន់ទីឈ្មោះនោះ ដើម្បីលក់ ដូរ លោកម្ចាស់ទាំងឡាយណាចង់ទៅក្នុងទីនោះ សូមនិមន្តលោកម្ចាស់ទាំងឡាយនោះទៅចុះ នឹងមិនលំបាកដោយភិក្ខាតាមផ្លូវ ភិក្ខុ ៥០០ រូបស្តាប់ពាក្យ នោះហើយ បានធ្វើដំណើរទៅជាមួយឈ្មួញនោះ ។ សូម្បីចោរទាំងនោះ ក៏បាន ដំណឹងថា បានឮថា ឈ្មួញនោះចេញទៅហើយ បានបោះជំរំក្នុងព្រៃ ។ ចំណែកឈ្មួញទៅហើយ កាន់យកទីសម្រាកក្បែរភូមិមួយកន្លែង ត្រង់ មាត់ព្រៃ រៀបចំគោ និងរទេះជាដើមអស់ ២-៣ ថ្ងៃ និងប្រគេនភិក្ខា ដល់ ភិក្ខុទាំងនោះជានិច្ច ។ ពួកចោរ កាលឈ្មួញនោះយឺតយូរ ទើបបញ្ជូនបុរស ម្នាក់ទៅ ដោយប្រាប់ថា ចូរអ្នកទៅ ចូរដឹងថ្ងៃចេញដំណើរ របស់ឈ្មួញនោះ ហើយ ចូរមក ។ បុរសនោះ ទៅដល់ស្រុកនោះហើយ សួរសម្លាញ់ម្នាក់ថា ឈ្មួញចេញទៅអង្កាល់ សម្លាញ់នោះឆ្លើយថា កន្លងទៅ ២-៣ ថ្ងៃទៀត ដូច្នេះ ហើយ ពោលថា ចុះអ្នកសួរដើម្បីអ្វី ពេលនោះ បុរសនោះប្រាប់ថា ពួកខ្ញុំ ជាចោរ ៥០០ ពួននៅក្នុងព្រៃដើម្បីប្លន់ឈ្មួញនោះ ។ ចំណែកសម្លាញ់នោះ ពោលថា បើដូច្នោះ សូមអ្នកទៅចុះ ឈ្មួញនឹងចេញទៅឆាប់ៗ បញ្ជូនបុរស នោះទៅហើយ គិតថា អញនឹងឃាត់ពួកចោរ ឬឃាត់ឈ្មួញហ្ន៎ ក៏សម្រេច ចិត្តថា ប្រយោជន៍អ្វីរបស់អញដោយពួកចោរ ភិក្ខុ ៥០០ រូប អាស្រ័យ ឈ្មួញរស់នៅ អញនឹងឲ្យសញ្ញាដល់ឈ្មួញ ហើយបានទៅកាន់សម្នាក់របស់ ឈ្មួញនោះ សួរថា អ្នកទៅអ