រឿងកុក្កុដមិត្ត
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រានឈ្មោះកុក្កុដមិត្ត ត្រាស់ព្រះធម្មទេសនានេះថា បណិម្ញិ ចេ វណោ នាស្ស ជាដើម ។ បានឮថា ធីតាសេដ្ឋីម្នាក់ ក្នុងក្រុងរាជគ្រឹះ ចម្រើនវ័យហើយ ដើម្បីជា ប្រយោជន៍ក្នុងការរក្សា ទើបមាតាបិតាប្រគល់ស្រីបម្រើម្នាក់ ឲ្យនៅក្នុងបន្ទប់ លើប្រាសាទ ៧ ជាន់ ។ ល្ងាចថ្ងៃមួយ ក្រឡេកទៅចន្លោះផ្លូវតាមមាត់បង្ហួច ឃើញព្រានម្នាក់ ឈ្មោះកុក្កុដមិត្តកាន់អន្ទាក់ ៥០០ ចម្រូង ៥០០ សម្លាប់ម្រឹគ ទាំងឡាយចិញ្ចឹមជីវិត បានម្រឹគ ៥០០ ហើយ ដាក់ពេញរទេះធំ លក់ម្រឹគ ទាំងនោះ អង្គុយលើទូករទេះ ចូលទៅកាន់ព្រះនគរដើម្បីលក់សាច់ ជាអ្នក មានចិត្តប្រតិព័ទ្ធក្នុងព្រាននោះ ឲ្យបណ្ណាការក្នុងដៃស្រីបម្រើ បញ្ជូនទៅថា ចូរនាងទៅ ចូរឲ្យបណ្ណាការដល់បុរសនោះ ចូរដឹងពេលទៅរបស់គាត់ រួចហើយ សឹមត្រឡប់មក ។ ស្រីបម្រើទៅហើយ ឲ្យបណ្ណាការដល់ព្រាននោះហើយ សួរថា អ្នកទៅវិញ អង្កាល់ ព្រានឆ្លើយថា ថ្ងៃនេះ ខ្ញុំលក់សាច់ហើយ នឹងចេញទៅដោយ ទ្វារឈ្មោះនោះ អំពីព្រលឹមនោះឯង ។ ស្រីបម្រើស្តាប់ពាក្យព្រាននោះប្រាប់ ហើយ ត្រឡប់មកប្រាប់ដល់នាង ។ ធីតាសេដ្ឋីប្រមូលសំពត់ និងអាភរណៈ ដែលគួរដល់ភាវៈជារបស់ខ្លួន ដែលគួរកាន់យក ស្លៀកសំពត់ចាស់ កាន់ក្អមទឹកចេញទៅអំពីព្រលឹម ដូច ទៅកាន់កំពង់ទឹកជាមួយពួកនាងទាសី ដល់ទីនោះហើយ បានឈរទន្ទឹងការ មករបស់ព្រាន ។ ព្រានក៏បររទេះចេញទៅអំពីព្រលឹម ចំណែកនាងក៏ដើរ តាមក្រោយរទេះនោះទៅ បុរសនោះឃើញ ទើបពោលថា ខ្ញុំមិនស្គាល់នាងថា ជាកូនស្រីរបស់បុគ្គលឈ្មោះនោះ នែនាង នាងកុំដើរតាមខ្ញុំឡើយ ។ នាង ឆ្លើយថា លោកមិនបានហៅខ្ញុំមក ខ្ញុំមកតាមធម្មតារបស់ខ្ញុំ សូមលោកនៅ ស្ងៀម