រឿងព្រានសុនខឈ្មោះកោក្វ

ក្បាលទី 33 · ទំព័រ 604

រឿង ព្រានសុនខ ឈ្មោះ កោកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រានឆ្កែឈ្មោះ កោកៈ ត្រាស់ព្រះធម្មទេសនានេះថា យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ ជាដើម ។ បានឮថា ព្រឹកថ្ងៃមួយ ព្រាននោះកាន់ធ្នូ មានឆ្កែចោមរោមចេញទៅ ព្រៃ ជួបភិក្ខុសមាទានបិណ្ឌបាតជាវត្តមួយរូប កំពុងត្រាច់បិណ្ឌបាតក្នុងរវាង ផ្លូវ ខឹងក្រោធហើយ គិតបណ្តើរថា អញជួបមនុស្សកាឡកិណី ថ្ងៃនេះ នឹង មិនបានវត្ថុណាមួយឡើយ ដូច្នេះ ទើបចៀសចេញទៅ ។ ចំណែកព្រះថេរៈ ត្រាច់បិណ្ឌបាតក្នុងស្រុក ធ្វើភត្តកិច្ចហើយ ទើបត្រឡប់ទៅកាន់វិហារវិញ ។ ឯព្រានត្រាច់ទៅក្នុងព្រៃ មិនបានសត្វសោះ កាលត្រឡប់មក ក៏ជួប ព្រះថេរៈទៀត ទើបគិតថា ថ្ងៃនេះ អញជួបមនុស្សកាឡកិណី ហើយទៅព្រៃ មិនបានសត្វណាមួយ ឥឡូវនេះ លោកបានមកជួបមុខអញទៀត អញនឹង ឲ្យឆ្កែទាំងឡាយខាំភិក្ខុរូបនេះ ដូច្នេះហើយ ទើបឲ្យសញ្ញាលែងឆ្កែទៅ ។ ព្រះថេរៈឃាត់ថា ឧបាសក អ្នកកុំធ្វើយ៉ាងនោះឡើយ ។ គាត់ស្រែក ប្រាប់ថា ថ្ងៃនេះ អញមិនបានសត្វណាមួយ ព្រោះជួបឯង ឯងមកជួបអញ ទៀត អញនឹងឲ្យឆ្កែខាំឯង ដូច្នេះហើយ ទើបឲ្យឆ្កែខាំ ព្រះថេរៈប្រញាប់ ឡើងដើមឈើមួយដើមដោយរហ័ស អង្គុយក្នុងទីកម្ពស់មួយជួរបុរស ឆ្កែ ទាំងឡាយ ក៏នាំគ្នាចោមរោមដើមឈើនោះ ។ ព្រានក្រោធហើយ ស្រែកប្រាប់ថា ឯងឡើងដើមឈើ ក៏មិនអាចរួចខ្លួន បាន ដូច្នេះហើយ ទើបចាក់បាតជើងព្រះថេរៈដោយព្រួញ ព្រះថេរៈបានតែឃាត់ ថា អ្នកកុំធ្វើដូច្នោះឡើយ នាយកោកៈនេះមិនពិចារណាដល់ពាក្យរបស់លោក ចាក់កាន់តែខ្លាំង ព្រះថេរៈកាលបាតជើងម្ខាងត្រូវចាក់ ទើបលើកជើងនោះឡើង ដាក់ជើងទីពីរចុះ កាលជើងទីពីរនោះត្រូវចាក់ ទើបលើកជើងនោះឡើង នាយក ោកៈ មិនពិចារណាដល់ពាក្យឃាត់