រឿងព្រះតិស្សត្ថេរកុលុបក្វរបស់ជាងកែវ
ខាងមុខ ឈ្មោះថា រមែងត្រឡប់ដល់បុគ្គលនោះឯង ដែលជាបុគ្គលពាល ដោយអំណាចវិបាកទុក្ខ ដូច្នោះដូចគ្នា ។ ក្នុងកាលចប់ទេសនា ភិក្ខុនោះ តាំងនៅក្នុងអរហត្តផល ។ ព្រះធម្មទេសនា មានប្រយោជន៍ដល់បរិស័ទ ដែលប្រជុំគ្នាហើយដូច្នោះឯង ។ រឿង ព្រានសុនខ ឈ្មោះ កោកៈ ចប់ ៥ រឿង ព្រះតិស្សត្ថេរកុលុបកៈរបស់ជាងកែវ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ តិស្សៈ ដែលជាអ្នកចូលទៅកាន់ត្រកូលជាងកែវ ត្រាស់ព្រះធម្មទេសនានេះ ថា គព្ភមេកេ ឧបជ្ជន្តិ ជាដើម ។ បានឮថា ព្រះថេរៈនោះ ឆាន់ភត្តនៅក្នុងត្រកូលរបស់មណីការម្នាក់ អស់ ១២ ឆ្នាំ ។ ភរិយា និងស្វាមីក្នុងត្រកូលនោះ តាំងនៅក្នុងឋានៈដូច មាតាបិតា បដិបត្តិព្រះថេរៈហើយ ។ សម័យថ្ងៃមួយ មណីការកំពុងហាន់សាច់ខាងមុខព្រះថេរៈ ក្នុងខណៈ នោះ ព្រះបាទបសេនទិកោសល ទ្រង់បញ្ជូនកែវមណីមួយទៅ ដោយត្រាស់ ថា ចូរជាងកែវដុសខាត់ និងច្នៃកែវមណីនេះ ហើយបញ្ជូនទៅ ។ មណីការទទួល កែវនោះដោយដៃទាំងប្រឡាក់ឈាម ដាក់លើជ្រញ់ ហើយចូលទៅ ខាងក្នុងដើម្បីលាងដៃ ។ ក្នុងផ្ទះនោះ សត្វក្រៀលដែលគាត់ចិញ្ចឹមមាន ក្រៀលនោះលេបកែវ មណីនោះដោយសម្គាល់ថាសាច់ ព្រោះក្លិនឈាម កាលព្រះថេរៈកំពុងឃើញ នោះឯង មណីការមកហើយមិនឃើញកែវមណី ទើបសួរភរិយា ធីតា និង បុត្រ ដោយលំដាប់ថា ពួកអ្នកយកកែវមណីទៅឬ កាលជនទាំងនោះពោល ថា មិនបានយកទេ ទើបគិតថា ប្រហែលជាព្រះថេរៈយក ទើបប្រឹក្សានឹងភរិយា ថា កែវមណីប្រហែលព្រះថេរៈយក ភរិយាប្រាប់ថា នែអ្នក អ្នកកុំពោលយ៉ាង នោះ ខ្ញុំមិនធ្លាប់ឃើញទោសណាមួយរបស់ព្រះថេរៈ អស់កាលប្រមាណ ប៉ុណ្ណេះ លោកមិនកាន់យកកែវនោះឡើយ ។