រឿងព្រះបាទសុប្បពុទ្ធសក្យ្វ
បុគ្គលនៅហើយ គប្បីអាចរួចផុតចាកបាបកម្មបានមិនមាន ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងនោះសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ព្រះធម្មទេសនាជាកថាមានប្រយោជន៍ ដល់មហាជន ដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ជន ៣ ពួក ចប់ ៥ រឿង ព្រះបទសុប្បពុទ្ធសក្យៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងនិគ្រោធារាម ទ្រង់ប្រារព្ធសក្យរាជព្រះនាម សុប្បពុទ្ធ ត្រាស់ព្រះធម្មទេសនានេះថា ន អន្តលិក្ខេ ន សមុទ្ទមច្ឆេ ជាដើម ។ ព្រះបាទសុប្បពុទ្ធអង្គនោះ ចងអាឃាតព្រះសាស្តាដោយ ហេតុ ២ យ៉ាង គឺព្រះសមណគោតមនេះ ចោលកូនស្រីរបស់អញចេញ បួស ១ ឲ្យកូនប្រុសរបស់អញបួសហើយ តាំងនៅក្នុងឋានៈជាសត្រូវចំពោះ កូនប្រុសអញ ១ ។ ថ្ងៃមួយ ទ្រង់ព្រះតម្រិះថា ឥឡូវនេះ អញនឹងមិនឲ្យ ព្រះសមណគោតមនោះ ទៅឆាន់ក្នុងទីដែលនិមន្តដូច្នេះ ទើបបិទផ្លូវដែល យាង ទៅអង្គុយសោយទឹកចណ្ឌក្នុងរវាងចន្លោះផ្លូវ ។ លំដាប់នោះ កាលព្រះសាស្តា មានភិក្ខុសង្ឃចោមរោមយាងមកទីនោះ ពួកមហាតលិកក្រាបទូលថា ព្រះសាស្តាយាងមកហើយ ព្រះរាជាត្រាស់ថា ចូរពួកអ្នកទៅមុន ប្រាប់សមណៈនោះថា ព្រះសមណគោតម មិនជាធំជាង យើងឡើយ យើងនឹងមិនឲ្យផ្លូវដល់សមណគោតមនោះ សូម្បីពួកមហាតលិកទូលដាស់តឿនហើយ ក៏នៅប្រថាប់គង់ត្រាស់យ៉ាងនោះហើយ ។ ព្រះសាស្តា មិនបានផ្លូវអំពីសំណាក់របស់ព្រះមាតុលៈហើយ ទើបយាង ត្រឡប់អំពីទីនោះ ។ សូម្បីព្រះរាជាក៏ទ្រង់បញ្ជូនចារបុរសម្នាក់ទៅដោយត្រាស់ ថា ចូរអ្នកទៅស្តាប់ពាក្យរបស់សមណគោតមនោះ ហើយត្រឡប់មក ។ ព្រះសាស្តាយាងត្រឡប់មក ទ្រង់ធ្វើការញញឹម ព្រះអានន្ទត្ថេរទូលថា បពិត្រព្រះអង្គ អ្វីហ្ន៎ជាបច្ច័យនៃកម្ម គឺការញញឹមឲ្យប្រាកដ ទើបព្រះសាស្តា ត្រាស់ថា ម្នាលអានន្ទ អ្នកឃើ