រឿងឆព្វគ្គិយភិក្ខុ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ ត្រាស់ព្រះធម្មទេសនានេះថា សព្វេ តសន្តិ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ កាលសេនាសនៈដែលសត្តរសវគ្គិយភិក្ខុ ជួសជុលហើយ ឆព្វគ្គិយភិក្ខុពោលថា ចូរពួកលោកចេញទៅ ពួកខ្ញុំចាស់ជាង សេនាសនៈនោះដល់លំដាប់ពួកខ្ញុំ កាលសត្តរសវគ្គិយភិក្ខុទាំងនោះពោលថា ពួកខ្ញុំមិនឲ្យ ព្រោះពួកខ្ញុំជួសជុលមុន ដូច្នេះហើយ ទើបប្រហារភិក្ខុទាំងនោះ ។ សត្តរសវគ្គិយភិក្ខុត្រូវមរណភ័យគំរាមហើយ ទើបយំទ្រហឹង ។ ព្រះសាស្តា ទ្រង់ស្តាប់សំឡេងរបស់ភិក្ខុទាំងនោះ ទើបត្រាស់សួរថា តើ មានរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ រឿងឈ្មោះនេះ ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចាប់តាំងអំពីនេះទៅ ធម្មតាភិក្ខុមិន គួរធ្វើយ៉ាងនោះ ភិក្ខុណាធ្វើ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ ដូច្នេះហើយ ទ្រង់ បញ្ញត្តប្រហារទានសិក្ខាបទ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុដឹងថា អាត្មាអញ័រមែងតក់ស្លុតចំពោះអាជា ខ្លាចចំពោះសេចក្តីស្លាប់ យ៉ាងណា សូម្បីសត្វដទៃ ក៏រមែងតក់ស្លុតចំពោះអាជា ខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះ ដូចគ្នា មិនគួរប្រហារឯង មិនគួរប្រើឲ្យសម្លាប់អ្នកដទៃ ដូច្នេះហើយ កាល ទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថា សព្វេ តសន្តិ ទណ្ឌស្ស សព្វេ ភាយន្តិ មច្ចុនោ អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។ សត្វទាំងឡាយ គ្រប់ប្រាណ តែងតក់ស្លុតនឹងអាជា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ៗ រូប បុគ្គលគួរធ្វើ ខ្លួនឲ្យជាឧបមាហើយ មិនគួរប្រហារដោយខ្លួនឯង មិនគួរ ប្រើគេឲ្យប្រហារឡើយ ។ សេចក្តីអធិប្បាយ បណ្តាបទទាំ