រឿងកុមារេច្រីននាក់
ចេញ ឯព្រះខីណាស្រព ជាអ្នកព្រងើយក្នុងជីវិត ឬក្នុងមរណៈដោយពិត ។ ពាក្យដ៏សេស ដូចគ្នានឹងពាក្យដែលមានអំពីមុននោះឯង ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ឆព្វគ្គិយភិក្ខុ ចប់ ៥ រឿង កុមារច្រើននាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុមារជាច្រើន ត្រាស់ព្រះធម្មទេសនានេះថា សុខកាមានិ ភូតានិ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះសាស្តាទ្រង់កាន់បាត្រ ចូលទៅកាន់ក្រុង សាវត្ថី ទ្រង់ឃើញក្មេងជាច្រើន យកដំបងវាយពស់ផ្ទះមួយ ក្នុងចន្លោះផ្លូវ ត្រាស់សួរថា នែកុមារទាំងឡាយ ពួកអ្នកធ្វើអ្វី ក្មេងទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ពួកខ្ញុំយកដំបងវាយពស់ ទើបត្រាស់ទៀតថា ព្រោះហេតុអ្វី ទើបពួកក្មេងក្រាបទូលថា បពិត្រព្រះអង្គ ព្រោះខ្លាចវាចឹក ទើបត្រាស់ថា ពួក អ្នកវាយពស់នេះដោយគិតថា អ្នកនឹងធ្វើសេចក្តីសុខដល់ខ្លួន នឹងជាបុគ្គលមិន បានទទួលសេចក្តីសុខក្នុងទីដែលខ្លួនកើតហើយ ពិតហើយ បុគ្គល កាល ប្រាថ្នាសុខដល់ខ្លួន តែប្រហារសត្វដទៃ រមែងមិនគួរ ដូច្នេះហើយ កាល ទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើបទ្រង់ភាសិតព្រះគាថានេះថា សុខកាមានិ ភូតានិយោ ទណ្ឌេន វិហឹសតិ អត្តនោ សុខមេសានោ បេច្ច សោ ន លភតេ សុខំ ។ សុខកាមានិ ភូតានិយោ ទណ្ឌេន ន ហឹសតិ អត្តនោ សុខមេសានោ បេច្ច សោ លភតេ សុខំ ។ ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វ ទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខដោយអាជា ជននោះ លះ លោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ ។