រឿងព្រះកោណ្ឌធានត្ថេរ

ក្បាលទី 33 · ទំព័រ 633

ក្នុងកាលចប់ទេសនា ក្មេងទាំង ៥០០ តាំងនៅក្នុងសោតាបត្តិផល ដូច្នេះឯង ។ រឿង កុមារច្រើននាក់ ចប់ ៥ រឿង ព្រះកោណ្ឌធានត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ កោណ្ឌធាន ត្រាស់ព្រះធម្មទេសនានេះថា មាវោច ផរុសំ កញ្ចិ ជាដើម ។ បានឮមកថា ចាប់តាំងអំពីថ្ងៃដែលព្រះថេរៈនោះបួសហើយ រូបស្ត្រីម្នាក់ ត្រាច់ទៅជាមួយព្រះថេរៈ តែព្រះថេរៈមិនឃើញរូបស្ត្រីនោះ ។ ចំណែកមហាជន ឃើញ កាលលោកត្រាច់បិណ្ឌបាតខាងក្នុងស្រុក ពួកមនុស្សប្រគេនភិក្ខា មួយវែក ហើយពោលថា បពិត្រលោកម្ចាស់ នេះជាចំណែកសម្រាប់លោក ម្ចាស់ តែចំណែកនេះសម្រាប់ស្ត្រី ដែលជាសម្លាញ់របស់លោកម្ចាស់ ដូច្នេះ ហើយ ក៏ប្រគេនភិក្ខាពីរវែក ។ សួរថា បុព្វកម្មរបស់លោកដូចម្តេច ឆ្លើយថា បានឮថា ក្នុងកាលនៃ ព្រះពុទ្ធព្រះនាមកស្សបៈ ភិក្ខុពីររូបជាសម្លាញ់នឹងគ្នា ជាអ្នកស្រឡាញ់គ្នា យ៉ាងក្រៃលែង ដូចកើតអំពីផ្ទៃម្តាយតែមួយ ។ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធដែលមានព្រះជន្មវែង ភិក្ខុទាំងឡាយរមែង ប្រជុំគ្នា ដើម្បីប្រយោជន៍ដោយការធ្វើឧបោសថរៀងរាល់មួយឆ្នាំម្តង ឬ ៦ ខែ ម្តង ព្រោះដូច្នោះ ព្រះថេរៈទាំងពីររូបនោះ ក៏ចេញអំពីលំនៅដោយគិតថា នឹងទៅកាន់រោងឧបោសថ ។ ទេវតាកើតក្នុងជាន់តាវត្តិង្សមួយរូប ឃើញព្រះថេរៈទាំងពីរ គិតថា ភិក្ខុ នេះស្រឡាញ់គ្នាពន់ពេក អញអាចបំបែកភិក្ខុទាំងនេះបានឬហ្ន៎ ដូច្នេះហើយ បានមកក្នុងលំដាប់ដែលខ្លួនគិតហើយនោះឯង ព្រោះភាពដែលខ្លួនជាបុគ្គលក្ហេង ក្ហាង ។