រឿងឧបោសថកម្ម
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តបុព្វារាម ទ្រង់ប្រារព្ធឧបោសថកម្ម របស់ឧបាសិកាទាំងឡាយ មាននាងវិសាខាជាដើម ត្រាស់ព្រះធម្មទេសនា នេះថា យថាទណ្ឌេន គោបលោ ជាដើម ។ បានឮមកថា ក្នុងថ្ងៃឧបោសថមួយ ស្ត្រីប្រមាណ ៥០០ ក្នុងនគរសាវត្ថី ជាអ្នករក្សាឧបោសថ បានទៅកាន់វិហារ ។ នាងវិសាខាចូលទៅរកស្រីចាស់ៗ ក្នុងចំនួនស្រី ៥០០ នោះហើយសួរថា នែនាងទាំងឡាយ ពួកនាងរក្សាឧបោសថ ដើម្បីអ្វី កាលស្រីទាំងនោះឆ្លើយថា ពួកខ្ញុំប្រាថ្នាទិព្វសម្បត្តិ ទើបរក្សាឧបោសថ ។ សួរពួកស្រីវ័យកណ្តាល កាលពួកស្រីទាំងនោះប្រាប់ថា ពួកខ្ញុំរក្សាឧបោសថ ដើម្បីរួចផុតអំពីការនៅជាមួយស្រីរួមប្តី ។ សួរពួកស្រីក្មេងៗ កាលពួកគេ ប្រាប់ថា ពួកខ្ញុំរក្សាឧបោសថដើម្បីបានកូនប្រុស ក្នុងការមានគភ៌ដំបូង សួរ ស្រីវ័យក្រមុំ កាលពួកគេប្រាប់ថា ពួកខ្ញុំរក្សាឧបោសថដើម្បីទៅកាន់ត្រកូលប្តី ក្នុងវ័យស្រករៗ គ្នា ។ នាងបានស្តាប់ពាក្យទាំងអស់របស់ស្រីទាំងនោះហើយក៏ នាំពួកស្រីទាំងនោះទៅកាន់សម្នាក់ព្រះសាស្តា ក្រាបទូលតាមលំដាប់ ។ ព្រះសាស្តា ទ្រង់ស្តាប់ពាក្យនោះហើយ ត្រាស់ថា ម្នាលនាងវិសាខា ធម្មតាសភាវៈធម៌ទាំងឡាយ មានជាតិជាដើមរបស់សត្វទាំងនេះ ដូចគ្នានឹង គោបាលដែលមានដំបងក្នុងដៃ ជាតិបញ្ជូនសត្វទៅកាន់សំណាក់ជរា ជរាបញ្ជូន ទៅកាន់សម្នាក់ព្យាធិ ព្យាធិបញ្ជូនទៅកាន់សម្នាក់មរណៈ មរណៈរមែងកាត់ បង់នូវជីវិត ដូចបុគ្គលកាប់នូវដើមឈើដោយពូថៅ កាលបើយ៉ាងនោះ ពួកស ត្វ ឈ្មោះថា ប្រាថ្នាវិវដ្តៈរមែងមិនមាន ប្រាថ្នាតែវដ្តៈបុណ្ណោះ ដូច្នេះហើយ កាលទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថា យថា ទណ្ឌេន គោបលោ គាវោ បជេតិ គោចរំ ឯវំ ជរា ច មច្ចុ ច អា