រឿងអជគរេប្រត

ក្បាលទី 33 · ទំព័រ 644

សត្វទាំងឡាយ ដូចបុគ្គលកាត់ដើមឈើដោយពូថៅ ដូច្នោះ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ឧបេសថកម្ម ចប់ ៥ រឿង អជគរប្រេត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធអជគរប្រេតត្រា ស់ព្រះធម្មទេសនានេះថា អថ បបនិ កម្មានិ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយព្រះមហាមោគ្គល្លាន និងព្រះលក្ខណៈ ចុះអំពីភ្នំគិជ្ឈកូដ បានឃើញសត្វឈ្មោះអជគរប្រេត ប្រមាណ ២៥ យោជន៍ ដោយទិព្វចក្ខុ ។ អណ្តាតភ្លើងឆេះឡើងអំពីក្បាលរបស់ប្រេតនោះ រហូតដល់ កន្ទុយ ឆេះឡើងអំពីកន្ទុយរហូតដល់ក្បាល ឆេះឡើងទាំងសងខាង ទៅប្រជុំ ត្រង់កណ្តាលខ្លួន ។ ព្រះថេរៈកាលឃើញប្រេតនោះហើយទើបញញឹម កាលព្រះលក្ខណត្ថេរ សួរហេតុនៃការញញឹមហើយ ក៏ឆ្លើយថា អាវុសោ កាលនេះ មិនមែនកាល ព្យាករបញ្ញានេះ លោកចាំសួរក្នុងសម្នាក់ព្រះសាស្តាចុះ កាលត្រាច់បិណ្ឌបាត ក្នុងក្រុងរាជគ្រឹះស្រេចហើយ ចូលទៅកាន់សម្នាក់ព្រះសាស្តា ព្រះលក្ខណត្ថេរ សួរហើយ ទើបឆ្លើយថា អាវុសោ ខ្ញុំបានឃើញប្រេតមួយក្នុងទីនោះ អត្តភាព របស់ប្រេតនោះ មានសភាពយ៉ាងនេះ ខ្ញុំឃើញហើយ ទើបធ្វើការញញឹមឲ្យ ប្រាកដ ព្រោះគិតថា អត្តភាពបែបនេះ ខ្ញុំមិនធ្លាប់ឃើញឡើយ ។ ព្រះសាស្តា កាលត្រាស់ពាក្យជាដើមថា ម្នាលភិក្ខុទាំងឡាយ សាវ័ក របស់តថាគត ជាអ្នកមានចក្ខុហ្ន៎ ទ្រង់ទទួលពាក្យរបស់ព្រះថេរៈហើយ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រេតនោះ តថាគតក៏បានឃើញហើយត្រង់ ពោធិមណ្ឌលដ្ឋានដូចគ្នា តែតថាគតមិនពោល ព្រោះថា ជនទាំងឡាយណា មិនជឿពាក្យរបស់តថាគត ការមិនជឿនោះ របស់បុគ្គលទាំងនោះ គប្បីប្រព្រឹត្ត ទៅដើម្បីមិនជាប្រយោជន៍ ឥឡូវនេះ តថាគតបានមោគ្គ