រឿងភិក្ខុមានភណ្ឌ្វេច្រីន
ពីរបទថា អគ្គិ ឌហតិ សេចក្តីថា ក្នុងមួយឆ្នាំ កាលភ្លើងដទៃមិនមាន ភ្លើង គឺរន្ទះរមែងធ្លាក់ចុះដុតបំផ្លាញ ២-៣ ដង គឺភ្លើងព្រៃតាំងឡើងតាមធម្មតា របស់វា រមែងឆេះ ។ បទថា និរយំ ជាដើម សេចក្តីថា ព្រះដ៏មានព្រះភាគត្រាស់ថា បុគ្គល នោះរមែងចូលដល់នរក ក៏ដើម្បីសម្តែងឋានៈ ដែលការកបុគ្គលដល់នូវឋានៈ ១០ យ៉ាង ណាមួយក្នុងបច្ចុប្បន្ននេះហើយ ក៏គប្បីដល់ក្នុងសម្បរាយភពដូចគ្នា ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះមហាមោគ្គល្លានត្ថេរ ចប់ ៥ រឿង ភិក្ខុមានភណ្ឌៈច្រើន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមានភណ្ឌៈ ច្រើន ត្រាស់ព្រះធម្មទេសនានេះថា ន នគ្គចរិយា ជាដើម ។ បានឮថា កុដុម្ពិកៈអ្នកក្រុងសាវត្ថីម្នាក់ មានប្រពន្ធស្លាប់ហើយទើបបួស ។ កាលគាត់បួស ឲ្យគេសាងបរិវេណ រោងភ្លើង ឃ្លាំងដាក់ភណ្ឌៈដើម្បីខ្លួន ដាក់ ភណ្ឌៈពេញបន្ទប់ទាំងអស់ដោយវត្ថុទាំងឡាយ មានសប្បិ និងប្រេងជាដើម ហើយទើបបួស ។ កាលបួសហើយ ឲ្យហៅពួកទាសៈរបស់ខ្លួនមកចម្អិនអាហារ តាមដែលគាប់ចិត្តហើយបរិភោគ ។ បានជាអ្នកមានភណ្ឌៈច្រើន និងមានបរិក្ខារច្រើន សំពត់ស្លៀក សំពត់ដណ្តប់ក្នុងរាត្រីមួយសម្រាប់ ក្នុងពេលថ្ងៃមួយសម្រាប់ នៅត្រង់ចុងវិហារ ។ ថ្ងៃមួយ កាលភិក្ខុនោះហាលចីវរ និងកម្រាលសិងរបស់ខ្លួន ភិក្ខុទាំងឡាយ ត្រាច់ចារិកទៅតាមសេនាសនៈ ឃើញហើយសួរថា អាវុសោ ចីវរ និងកម្រាលដេកនេះ ជារបស់អ្នកណា កាលភិក្ខុនោះឆ្លើយថា របស់ខ្ញុំ ដូច្នេះ ហើយ ទើបពោលថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុព្ញាតចីវរត្រឹមតែ ៣ ឯលោក បួសក្នុងសាសនារបស់ព្រះសាស្តា ដែលជាអ្នកមានសេចក្តីប្រ