រឿងសន្តតិមហាមាត្យ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសន្តតិមហាមាត្យត្រ ាស់ព្រះធម្មទេសនានេះថា អលង្កតោ ចេបិ សមញ្ចរេយ្យ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ សន្តតិមហាមាត្យនោះ បង្រ្កាបជនបទ ក្នុងដែនរបស់ព្រះបាទបសេនទិកោសល ដែលបះបោរឲ្យស្ងប់រម្ងាប់ហើយត្រ ឡប់មក គ្រានោះ ព្រះរាជាទ្រង់ពេញព្រះហបឫទ័យ ប្រទានរាជសម្បត្តិឲ្យ ៧ ថ្ងៃ បានប្រទានស្ត្រីឈ្លាសក្នុងការរាំ និងច្រៀងម្នាក់ដល់គាត់ ។ គាត់ជា បុគ្គលស្រវឹងស្រាអស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ ប្រដាប់ដោយគ្រឿងអលង្ការ គ្រប់យ៉ាងហើយ ឡើងកាន់កដំរីដ៏ប្រសើរទៅកាន់កំពង់ទឹក ឃើញព្រះសាស្តា កំពុងយាងចូលទៅបិណ្ឌបាតត្រង់រវាងទ្វារ នៅលើកដំរីដ៏ប្រសើរនោះឯង ងក់ក្បាលថ្វាយបង្គំហើយ ។ ព្រះសាស្តាទ្រង់ធ្វើការញញឹម ព្រះអានន្ទទូល សួរថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាហេតុឲ្យទ្រង់ធ្វើការញញឹមឲ្យប្រាកដ កាលត្រាស់ប្រាប់ហេតុនៃការញញឹម ទើបត្រាស់ថា ម្នាលអានន្ទ ចូរអ្នក មើលសន្តតិមហាមាត្យ ក្នុងថ្ងៃនេះឯង គេប្រដាប់ដោយអាភរណៈគ្រប់យ៉ាង មកកាន់សម្នាក់តថាគត នឹងសម្រេចអរហត្តក្នុងកាលចប់គាថា ដែលប្រកបដោយ ៤ បទ អង្គុយលើអាកាស ៧ ជួរដើមត្នោត នឹងបរិនិព្វាន ។ មហាជន បានស្តាប់ព្រះតម្រាស់របស់ព្រះសាស្តា ដែលកំពុងត្រាស់ជាមួយព្រះថេរៈ ។ បណ្តាជនទាំងនោះ ពួកមិច្ឆាទិដ្ឋិគិតថា ចូរអ្នកទាំងឡាយមើលកិរិយា របស់ព្រះសមណគោតម ទ្រង់ពោលតែមាត់បុណ្ណោះ បានឮថា ក្នុងថ្ងៃនេះ សន្តតិមហាមាត្យនោះ ស្រវឹងស្រាយ៉ាងនោះ តែងខ្លួនតាមប្រក្រតី ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះសមណគោតមនោះហើយ នឹងបរិនិព្វានក្នុងថ្ងៃនេះ ពួកយើង នឹងចាប់កំហុសព្រះសមណគោតមនោះ ដោយមុសាវាទ ។ ពួកជនសម