រឿងព្រះបិលោតិកត្ថេរ
ក្បាលទី 33 · ទំព័រ 678
ចប់ ៥ រឿង សុខសាមណេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសុខសាមណេរ ត្រាស់ព្រះធម្មទេសនានេះថា ឧទកំ ហិ នយន្តិ នេត្តិកា ជាដើម ។ សេចក្តីពិស្តារ ក្នុងអតីតកាល មានបុត្ររបស់សេដ្ឋីអ្នកក្រុងពារាណសី ម្នាក់ ឈ្មោះគន្ធកុមារ កាលបិតារបស់គាត់អនិច្ចកម្មហើយ ព្រះរាជាត្រាស់ ឲ្យហៅគាត់មកចូលគាល់ ទ្រង់លួងលោមហើយ បានព្រះរាជទានតំណែង សេដ្ឋីដល់គាត់នោះឯងដោយសក្ការៈដ៏ច្រើន ចាប់តាំងអំពីកាលនោះមក គន្ធកុមារនោះ ក៏បានប្រាកដឈ្មោះថា គន្ធសេដ្ឋី ។