រឿងនាងឧត្តរាថេរី

ក្បាលទី 33 · ទំព័រ 709

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងឧត្តរាថេរី ត្រាស់ព្រះធម្មទេសនានេះថា បរិជិណ្ណមិទំ រូបំ ជាដើម ។ បានឮមកថា ព្រះថេរីមានអាយុ ១២០ ឆ្នាំអំពីកំណើត ត្រាច់បិណ្ឌបាត បានបិណ្ឌបាតហើយ ឃើញភិក្ខុមួយរូបក្នុងចន្លោះផ្លូវ បានសួរដោយអើពើ ដោយបិណ្ឌបាត កាលភិក្ខុមិនឃាត់ ទទួលយក ក៏ប្រគេនទាំងអស់ ខ្លួននាង បានអត់អាហារហើយ សូម្បីក្នុងថ្ងៃទី ២-៣ ក៏បានប្រគេនភត្តដល់ភិក្ខុនោះ ឯង ក្នុងទីនោះដូចគ្នា បានអត់អាហារហើយយ៉ាងនោះ ។ ក្នុងថ្ងៃទី ៤ ព្រះថេរីត្រាច់បិណ្ឌបាត ជួបព្រះសាស្តាក្នុងទីចង្ហៀតមួយ កន្លែង កាលថយក្រោយ ជាន់ជាយចីវររបស់ខ្លួន ទើបដួលចុះ មិនអាចទប់ ខ្លួនបាន ដួលចុះហើយ ។ ព្រះសាស្តាយាងទៅជិតហើយ ត្រាស់ថា ម្នាល ប្អូនស្រី អត្តភាពរបស់នាងចាស់ហើយ ក្នុងកាលមិនយូរ ក៏នឹងបែកធ្លាយទៅ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។ រូបនេះគ្រាំគ្រាអស់ហើយ ជាទីសម្នាក់នៃរោគ ជារបស់ ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) តែងបែកធ្លាយ ទៅវិញ ព្រោះថា ជីវិតមានសេចក្តីស្លាប់ជាទីបំផុត ។ សេចក្តីអធិប្បាយ អត្ថនៃព្រះគាថានោះថា ម្នាលប្អូនស្រី រូបនេះ គឺដែលរាប់ថា សរីរៈ របស់នាង ឈ្មោះថា ចាស់ហើយ ព្រោះជាមនុស្សចាស់ រូបនោះឯង ឈ្មោះ ថាជាសម្បុករបស់រោគ ព្រោះអត្ថថា ជាទីនៅអាស្រ័យរបស់រោគគ្រប់ប្រភេទ ប្រៀបដូចឆ្កែចចក សូម្បីនៅក្មេង ក៏គេហៅថា ចចកចាស់ ។