រឿងនាងរូបនន្ទាថេរី
ក្បាលទី 33 · ទំព័រ 720
ចប់ ៥ រឿង ព្រះនាងមល្លិកាទេវី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនាងមល្លិកាទេវី ត្រាស់ព្រះធម្មទេសនានេះថា ជីរន្តិ វេ រាជរថា សុចិត្តា ជាដើម ។ បានឮថា ថ្ងៃមួយ ព្រះនាងមល្លិកាទេវីនោះ យាងចូលទៅកាន់ទីសម្រាប់ ស្រង់ទឹក ព្រះនាងជម្រះព្រះឱស្ឋហើយ បង្អោនព្រះសរីរៈចុះដើម្បីជម្រះស្មង មានសុនខដែលព្រះនាងប្រោសប្រាណមួយ ចូលទៅជាមួយព្រះនាងនោះឯង សុនខឃើញព្រះនាងឱនដូច្នោះ ទើបផ្តើមធ្វើអសទ្ធម្ម ព្រះនាងទ្រង់ត្រេកអរនឹង សម្ផស្សនោះ ទើបប្រថាប់ឈរ ព្រះរាជាទតតាមបង្អួចក្នុងប្រាសាទជាន់លើ ទ្រង់ឃើញកិរិយានោះ ក្នុងកាលព្រះនាងយាងមកវិញ ទើបត្រាស់ថា ស្រី ថោកទាប ចូរនាងវិនាស ព្រោះហេតុអ្វី ទើបធ្វើកម្មបែបនេះ ព្រះនាងទូលថា ខ្ញុំម្ចាស់ធ្វើអ្វីខុស ព្រះរាជាត្រាស់ថា នាងធ្វើសន្ថវៈជាមួយសុនខ ព្រះនាងទូលថា