រឿងព្រះនាងមល្លិកាទេវី
បពិត្រព្រះអង្គ រឿងនេះ មិនពិតទេ ព្រះរាជាត្រាស់ថា យើងឃើញឯង យើង មិនមែនជឿអ្នកដទៃ ស្រីថោកទាប ចូរវិនាស ព្រះនាងទូលថា បពិត្រព្រះអង្គ បុគ្គលណាម្នាក់ចូលទៅកាន់បន្ទប់ទឹកនេះ តែម្នាក់បុណ្ណោះក៏ប្រាកដជាពីរនាក់ ដល់អ្នកដែលមើលតាមបង្អួចនេះ ព្រះរាជាត្រាស់ថា ស្រីអាក្រក់ នាងពោល មិនពិត ព្រះនាងត្រាស់ថា បពិត្រព្រះអង្គ បើទ្រង់មិនជឿខ្ញុំម្ចាស់ សូមយាង ទៅកាន់បន្ទប់ទឹកនោះ ខ្ញុំនឹងមើលទ្រង់តាមបង្អួចនេះ ។ ព្រះរាជា មានជាតិជាបុគ្គលល្ងង់ខ្លៅ ទើបទ្រង់ជឿពាក្យរបស់ព្រះនាង ហើយចូលទៅកាន់បន្ទប់ទឹក ចំណែកព្រះទេវីនោះឯង ទ្រង់ឈរទតត្រង់បង្អួច ទូលថា មហារាជល្ងង់ខ្លៅ រឿងអ្វីទ្រង់ធ្វើសន្ថវៈជាមួយពពែ កាលព្រះរាជា ត្រាស់ថា នែនាង ខ្ញុំមិនបានធ្វើកម្មបែបនោះ ក៏ទូលថា ខ្ញុំម្ចាស់ឃើញឯង ខ្ញុំម្ចាស់ មិនជឿព្រះអង្គឡើយ ព្រះរាជាទ្រង់ស្តាប់ពាក្យនោះហើយទ្រង់ជឿថា បុគ្គល ចូលទៅកាន់បន្ទប់ទឹកនេះម្នាក់ឯងបុណ្ណោះ ក៏រមែងប្រាកដជាពីរនាក់ ។ ព្រះនាង មល្លិកាព្រះតម្រិះថា ព្រះរាជានេះអញបញ្ឆោតបានហើយ ព្រោះទ្រង់ល្ងង់ខ្លៅ អញធ្វើកម្មអាក្រក់ហើយ ព្រះរាជានេះ អញពោលទោសដោយពាក្យ មិនពិត សូម្បីព្រះសាស្តាទ្រង់ក៏ជ្រាបកម្មនេះរបស់អញ អគ្គសាវ័កទាំងពីរក្តី អសីតិមហាសាវ័កក្តី នឹងជ្រាប ឱហ្ន៎ អញធ្វើកម្មធ្ងន់ហើយ ។ បានឮថា ព្រះនាងមល្លិកានោះ ជាសម្លាញ់ក្នុងអសទិសទានរបស់ព្រះរាជា ។ ក្នុងអសទិសទាននោះ កិច្ចបរិច្ចាគដែលទ្រង់ធ្វើមួយថ្ងៃ មានតម្លៃដល់ ១៤ កោដិ ស្វេតច្ឆ្រត បល្ល័ង្កប្រថាប់គង់ ជើងបាត្រ តាំងសម្រាប់ទ្រព្រះបាទ