រឿងបឋមពោធិកាល
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងមណ្ឌលពោធិព្រឹក្ស ទ្រង់បន្លឺឧទាន ដោយអំណាចសោមនស្ស ក្នុងសម័យដទៃ ព្រះអានន្ទទូលសួរ ទើបត្រាស់ ព្រះធម្មទេសនានេះថា អនេកជាតិសង្សារំ ជាដើម ។ ព្រះសម្មាសម្ពុទ្ធអង្គនោះឯង ប្រថាប់គង់ក្នុងមណ្ឌលពោធិព្រឹក្ស កាល ព្រះអាទិត្យមិនទាន់អស្តង្គត ទ្រង់កម្ចាត់មារ និងពលហើយ ក្នុងបឋមយាម ទ្រង់ទម្លាយងងឹតដែលបិទបាំងបុព្វេនិវាសញ្ញាណ ។ ក្នុងមជ្ឈិមយាម ទ្រង់ ជម្រះទិព្វចក្ខុឲ្យបរិសុទ្ធហើយ ក្នុងបច្ឆិមយាម ទ្រង់អាស្រ័យសេចក្តីករុណា ក្នុងពួកសត្វ ទ្រង់ញ៉ាំងព្រះញាណឲ្យចុះក្នុងបច្ចយាការហើយ ទ្រង់ពិចារណា បច្ចយាការនោះដោយអំណាចនៃអនុលោម បដិលោម ។ ក្នុងវេលាអរុណរះ ទ្រង់សម្រេចព្រះសម្មាសម្ពោធិញ្ញាណ មួយអន្លើដោយភាពអស្ចារ្យច្រើនយ៉ាង កាលទ្រង់បន្លឺឧទាន ដែលព្រះពុទ្ធមិនមែនមួយសែន ទ្រង់មិនលះបង់ហើយ ទើប ត្រាស់ព្រះគាថាទាំងនេះថា អនេកជាតិសង្សារំ សន្ធាវិស្សំ អនិព្វិសំ គហការកំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិ បុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។ កាលតថាគត មិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ រវល់តែ ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោល ទៅកាន់សង្សារវដ្ត មានជាតិដ៏ច្រើន សេចក្តីកើតជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកឯងធ្វើផ្ទះ គឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត មិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ ហើយ ដំបូលផ្ទះ គឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្ត របស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធ