រឿងសេដ្ឋីបុត្រមានទ្រព្យេច្រីន

ក្បាលទី 33 · ទំព័រ 734

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទ្រង់ប្រារព្ធ សេដ្ឋីបុត្រអ្នកមានទ្រព្យច្រើន ត្រាស់ព្រះធម្មទេសនានេះថា អចរិត្វា ព្រហ្មចរិយំ ជាដើម ។ បានឮមកថា សេដ្ឋីបុត្រនោះកើតហើយក្នុងត្រកូលមានសម្បត្តិ ៨០ កោដិ ក្នុងក្រុងពារាណសី កាលនោះ មាតាបិតារបស់សេដ្ឋីបុត្រនោះ គិតថា ក្នុង ត្រកូលរបស់យើង មានគំនរភោគៈច្រើន យើងនឹងប្រគល់គំនរភោគៈនោះ ក្នុងដៃកូនរបស់យើង ធ្វើឲ្យប្រើប្រាស់យ៉ាងសប្បាយ កិច្ចដោយការងារដទៃ មិនចាំបាច់មាន ដូច្នេះហើយ ទើបឲ្យកូនសិក្សាសិប្បៈត្រឹមតែការរាំច្រៀង និង ប្រគំតែម្យ៉ាង ។ ក្នុងនគរនោះឯង មានធីតាសេដ្ឋីម្នាក់ កើតហើយក្នុងត្រកូល ដទៃ មានសម្បត្តិ ៨០ កោដិ មាតាបិតារបស់នាងក៏គិតហើយយ៉ាងនោះដូចគ្នា ហើយក៏ឲ្យនាងសិក្សាត្រឹមតែសិប្បៈរាំ ច្រៀង និងប្រគំតែម្យ៉ាង កាលជន ទាំងពីរចម្រើនវ័យហើយ បានធ្វើអាវាហវិវាហមង្គលជាមួយគ្នា ក្នុងកាលក្រោយ មក ពុកម្តាយជនទាំងពីរនោះអនិច្ចកម្មហើយ ទ្រព្យ ១៦០ កោដិ ក៏បានរួមគ្នា ក្នុងផ្ទះតែមួយ ។ សេដ្ឋីនោះទៅកាន់ទីបម្រើព្រះរាជាមួយថ្ងៃ ៣ ដង កាល នោះពួកអ្នកលេងក្នុងព្រះនគរនោះគិតគ្នាថា បើសេដ្ឋីបុត្រនេះក្លាយជាអ្នកលេង សុរា ផាសុកនឹងមានដល់ពួកយើង យើងនឹងបង្រៀនបុរសនេះឲ្យក្លាយជាអ្នកលេង សុរា ។ ទើបពួកអ្នកលេងនោះកាន់យកសុរា ចងសាច់សម្រាប់ក្លែម និង ដុំអំបិលត្រង់ជាយថ្នក់ កាន់មើមស្ពៃ អង្គុយមើលផ្លូវសេដ្ឋីបុត្រនោះ ដែល មកអំពីរាជត្រកូល ឃើញបុរសនោះដើរមក ទើបផឹកសុរា យកដុំអំបិលដាក់ ក្នុងមាត់ ទំពាមើមស្ពៃ ពោលថា លោកសេដ្ឋី ចូររស់នៅមួយរយឆ្នាំចុះ ពួក ខ្ញុំអាស្រ័យលោក ទើបអាចក្នុងការទំពា និងការផឹក ។ សេដ្ឋីបុត្រ ស្តាប់ពាក្យ